ខេត្តកំពង់ស្ពឺ÷ មានស្ត្រីចំណាស់ម្នាក់អាយុប្រហែលខ្ទង់ ៥០ឆ្នាំ បានចូលទៅទិញខោអាវនៅក្នុងផ្សារ ក្រាំងចេក ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ ហើយបន្លំលួចមាសរបស់ម្ចាស់តូប ដោយម្ចាស់តូបមានលក់ខោអាវនិងលក់មាសបានសម្រេច។
ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង១១និង៣០នាទី នាថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ស្ថិតផ្សារក្រាំងចេក ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ។
ប្រភពឲ្យដឹងពីបងប្អូនប្រជាពលរដ្ឋដែលរកស៊ីក្នុងផ្សារ បានប្រាប់អ្នកសារព័ត៌មានយើងឱ្យដឹងរឿងហេតុនេះថា ពេលដែលជនសង្ស័យចូលមកទិញខោអាវម្ចាស់តូបភ្លេចខ្លួនជនសង្ស័យក៏បានលួចយកមាសអស់ប្រមាណជាង ១០តម្លឹង ហើយគេចខ្លួនបាត់ ភ្លាមៗនោះម្ចាស់តូបក៏បានដឹងថាខ្លួនបានបាត់មាសក៏នាំគ្នាឆោឡោតាមរក ក៏បានជួបនៅមុខផ្សារហើយធ្វើការឃាត់ខ្លួនបានស្រ្តីចំណាស់នោះរួមទាំងបក្សពួកម្នាក់ទៀត។
បច្ចុប្បន្ន ជនសង្ស័យទាំងពីរត្រូវបានជនរងគ្រោះ ប្រគល់ជូនសមត្ថកិច្ចយកទៅសាកសួរនិងវាស់កម្ពស់ នៅស្នងការខេត្តកំពង់ស្ពឺដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ៕