ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដឹកនាំក្រុមការងារជំនាញបច្ចេកទេសចុះពិនិត្យការត្រៀមរៀបចំពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការស្ពានទាំង៧កន្លែងមានប្រវែងសរុប៦៧០ម៉ែត្រ ស្ថិតក្នុងភូមិសាស្ត្រខេត្តក្រចេះ និងខេត្តព្រៃវែង…

18

ក្រចេះ៖ ថ្ងៃអង្គារ៍ ១៤កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២ ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន

បានអញ្ជើញដឹកនាំក្រុមការងារជំនាញបច្ចេកទេសចុះពិនិត្យការត្រៀមរៀបចំពិធី

សម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការស្ពានទាំង៧កន្លែង ក្នុងគោលបំណងដើម្បីធានាឱ្យដំណើរការកម្មវិធីនេះអាចប្រព្រឹត្តទៅបានយ៉ាងរលូន តាមផែនការដែលបានគ្រោងទុក។

សូមជម្រាបជូនថា៖ ពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការស្ពានទាំង៧កន្លែងនេះ គ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។

គម្រោងសាងសង់ស្ពានទាំង៧កន្លែង នៃគម្រោង​សាង​សង់​​ស្ពាន​ឡើង​វិញ​បន្ទាន់​នៅ​តំបន់​ប្រឈមនឹងទឹកជំនន់ ស្ថិតនៅទីតាំង​ភូមិសាស្រ្ត​ខេត្តក្រចេះ និងខេត្តព្រៃវែង​ ​​ដែល​ស្ពាន​មាន​ប្រវែងសរុប​ ៦៧០ម៉ែត្រ និងផ្លូវ​តភ្ជាប់​ស្ពាន​មាន​ប្រវែងសរុប​៣៤២៤ម៉ែត្រ​ ​សរុបទាំងស្ពាន និងផ្លូវ​មានប្រវែង ៤០៩៤ម៉ែត្រ

::: សូមតាមដានព័ត៌មានលម្អិត តាមរយៈការផ្សាយផ្ទាល់ (LIVE) ចេញពីទីតាំងកម្មវិធី ក្នុងទំព័រហ្វេសប៊ុកផ្លូវការ ក្រសួងសាធារណការ និងដឹកជញ្ជូន នាព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២នេះ