ចាប់ពីថ្ងៃទី១៦-២២ ខែកុម្ភៈ ឆ្នាំ២០២២ បណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន អាចមានភ្លៀង ក្នុងកម្រិតពីតិចទៅមធ្យមលាយឡំនិងផ្គរ រន្ទះ

12

ភ្នំពេញ ៖ ចាប់ពីថ្ងៃទី១៦-២២ ខែកុម្ភៈ ឆ្នាំ២០២២ បណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន អាចមានភ្លៀង ក្នុងកម្រិតពីតិចទៅមធ្យមលាយឡំនិងផ្គរ រន្ទះ ។

នេះបើយោងតាមសេចក្តីជូនដំណឹ ស្តីពី ស្ថានភាពធាតុអាកាស​ នៅព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២ របស់ក្រសួងធនធានទឹកនិងឧតុនិយម។

ក្រសួងធនធានទឹកនិងឧតុនិយម បញ្ជាក់ថា, ក្នុងសប្តាហ៍ខាងមុខ ព្រះរាជាណាចក្រកម្ពុជានឹងទទួលឥទ្ធិពលពីសម្ពាធទាប (ឥណ្ឌូនេស៊ី និងឥណ្ឌា) ក្នុងកម្រិតពីខ្សោយទៅមធ្យម ។ ទន្ទឹមនោះក៏នឹងអាចកើតមានឡើងនូវសម្ពាធទាបតូចៗជាលក្ខណៈឡូកាល់ ( Local ) ដោយអន្លើរផងដែរ ។

ស្ថានភាពបែបនេះនឹងធ្វើឲ្យ ៖

១-បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល ៖

– សីតុណ្ហភាពអប្បបរមា មានពី ២២-២៥ °C

– សីតុណ្ណភាពអតិបរមា មានពី ៣២-៣៤ °C

– អាចមានភ្លៀង ក្នុងកម្រិតពីតិចទៅបង្គួរជាទូទៅលាយឡំនិងផ្គរ រន្ទះ ។ ក្នុងនោះខេត្តកំពង់ធំ , កំពង់ឆ្នាំង ,ពោធិ៍សាត់ , បាត់ដំបង , បន្ទាយមានជ័យ និងប៉ៃលិន អាចមានភ្លៀងច្រើនដោយអន្លើរ ។

២-បណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន ៖

– សីតុណ្ហភាពអប្បបរមា មានពី ២១-២៤ °C

– សីតុណ្ណភាពអតិបរមា មានពី ៣១-៣៣ °C

– អាចមានភ្លៀង ក្នុងកម្រិតពីតិចទៅមធ្យមលាយឡំនិងផ្គរ រន្ទះ ។

៣-តំបន់មាត់សមុទ្រ ៖

– សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥ °C

– សីតុណ្ណភាពអតិបរមា មានពី ៣០-៣២ °C

– អាចមានភ្លៀង ក្នុងកម្រិតពីតិចទៅបង្គួរលាយឡំនិងផ្គរ រន្ទះ ។

​អាស្រ័យស្ថានភាពធាតុអាកាសដូចបានជម្រាបជូនខាងលើ សូមសាធារណជនជ្រាបជាព័ត៌មាន ។

ការផ្សាយរបស់ក្រសួងធនធានទឹក និងឧតុនិយម ៖ ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២៕