ដោយសារបណ្ដែតបណ្ដោយពីសមត្ថកិច្ចជំនាញមិនព្រមធ្វើការទប់ស្កាត់ទើបធ្វើឲ្យយុវជនម្នាក់បានស្លា.ប់.ភ្លា.ម ៗនៅហ្នឹងកន្លែងកើតហេតុ ដោយសារបើកបរម៉ូតូដឹកឈើគ្រោះ.ថ្នាក់ចរាចរណ៍ដួ.លឈើ.ស.ង្កត់

121

(ខេត្តក្រចេះ) នៅវេលាម៉ោង 15:38 នាទី។ថ្ងៃទី 10 ខែកុម្ភៈឆ្នាំ 2023នៅលេីផ្លូវលំ​ ត្រង់ចំណុចភូមិត្រាំដុំ ឃុំវឌ្ឍនៈ ស្រុកសំបូរ ខេត្តក្រចេះ​ មានករណីឧប្បទ្ទវហេតុ​ ជិះម៉ូតូឌុបឈេីបែកកង់ក្រោយដួលបង្កឡេីងដោយខ្លួនឯងដោយម៉ូតូកែច្នៃ​ ដឹកឈេីសុក្រំ​ បណ្ដាលឱ្យអ្នកបេីកបរឈ្មោះឆាង ភក្ដី ភេទប្រុស អាយុ១៨ ឆ្នាំ ជនជាតិខ្មែរ​  មានទីលំនៅភូមិត្រាំដុំ ឃុំវឌ្ឍនៈ ស្រុកសំបូរ ខេត្តក្រចេះ បានស្លាប់ភ្លាមៗនៅហ្នឹងកន្លែងកើតហេតុ

បើតាមការឲ្យដឹងពីកម្លាំងប៉ុស្តិ៍នគរបាលឃុំវឌ្ឍនៈថា ជនរងគ្រោះបានបើកបរម៉ូតូដឹកឈេីសុក្រំ​ឃ្លុំ ធ្វេីដំណេីរពីទិសខាងជើង​ ទៅទិសខាងត្បូងលុះដល់ចំណុចកេីតហេតុខាងលេីម៉ូតូបែកកង់ខាងក្រោយរេចង្កូតធ្លាក់ផ្លូវបណ្ដាលឱ្យសង្គាត់អ្នកបេីកបរម៉ូតូស្លាប់នៅហ្នឹងកន្លែងកេីតហេតុតែម្ដង។

គួររំលឹកថាកន្លងមកក្នុងស្រុកសំបូរឃុំវឌ្ឍនៈគេតែងតែសង្កេតឃើញម៉ូតូនិងរម៉កដឹកឈើធ្វើចរាចរណ៍ច្រងេងច្រងាងពេញផ្លូវដូចជាហ្វូងគោដោយគ្មានការទប់ស្កាត់និងបង្ក្រាបពីសមត្ថកិច្ចដែលពាក់ព័ន្ធសោះឡើយ។

ប្រជាពលរដ្ឋសូមសំណូមពរដល់មន្ត្រីជំនាញនិងកម្លាំងកងរាជអាវុធហត្ថជាពិសេសឯកឧត្តម វ៉ា ថនអភិបាលខេត្តក្រចេះដែលជាប្រធានគណៈកម្មការបង្ក្រាបបទល្មើសធនធានធម្មជាតិថ្នាក់ខេត្តសូមជួយមានវិធានការទប់ស្កាត់ផងដើម្បីបញ្ជៀសគ្រោះថ្នាក់ចរាចរណ៍បន្តទៀតដល់ប្រជាពលរដ្ឋ។

គួរបញ្ជាក់ថាក្រោយពេលកេីតហេតុ​ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលវឌ្ឍន:​ បានចុះទៅដល់កន្លែង​កេីតហេតុហើយបានពិនិត្យ​ ធ្វេីកំណត់ហេតុរួចបានប្រគល់សាកសពអោយក្រុមគ្រួសារយកទៅធ្វេីបុណ្យតាមប្រពៃណី។