ភ្នំពេញ ៖ ប្រជាពលរដ្ឋកំពុងមានការភ័យខ្លាចនិងជំងឺកូវីដ-១៩ (អូមីក្រុង) ក៏ប៉ុន្តែមានទីតាំងល្បែងស៊ីសង «ហ្គេមបាញ់ត្រី» ប្រភេទខ្នាតយក្ស១កន្លែង ស្ថិតនៅក្នុងផ្សារសុីធីម៉លជាន់ទី២ ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ បានប្រមូលផ្ដុំមនុស្សច្រេីនទៅវិញ ហេីយល្បែងនេះក៏ជាប្រភេទខុសច្បាប់ផងដែរ ។
បេីតាមប្រភពព័ត៌មានបានឲ្យដឹងថា ទីតាំងហ្គេមបាញ់ត្រីខុសច្បាប់ខាងលើនេះ បើកទទួលភ្ញៀវគ្រប់មជ្ឈដ្ឋាន ទាំងក្មេង ទាំងចាស់ គ្រប់វ័យ និងសំបូរទៅដោយជ.ន.ញៀ.ន.ថ្នាំ ពិសេសទៅទៀតនោះ គឺសំបូរទៅដោយភ្ញៀវបរទេស ចូលទៅលេង យ៉ាងគគ្រឹកគគ្រេងនៅពេលយប់ ដោយគ្មានការប.ង្ក្រា.ប ទប់ស្កាត់ពីសមត្ថកិច្ចក្នុងមូលដ្ឋានឡើយ ។
ប្រជាពលរដ្ឋជាច្រើនកំពុងតែមានការព្រួយបារម្មណ៍យ៉ាងខ្លាំងចំពោះវត្តមាន របស់ទីតាំងល្បែ.ងស៊ីសងហ្គេមបាញ់ត្រីមួយនេះ ព្រោះកាលណាមានល្បែ.ងស៊ីសងនៅក្នុងមូលដ្ឋានហើយ ប្រាកដជាមានប.ទល្មើ.សកើតឡើង ជាបន្តបន្ទាប់ ជាក់ជាមិនខាន ព្រោះល្បែងស៊ី.ស.ងគឺជាដើមចម នៃការ បង្កបង្កើតនូវប.ទ.ល្មើ.សជាច្រើនដូចជា អំ.ពើ.ហឹ.ង្សា.ក្នុងគ្រួសារ លួច ឆ.ក់ ប្ល.ន់ស.ម្លា.ប់ និងប.ទល្មើ.សផ្សេងៗទៀត គឺកើតចេញពីល្បែងនេះឯង ។
ម៉្យាងទៀតស្ថិតក្នុងកាលៈទេសៈជម្ងឺឆ្លងដ៍.កា.ច.សា.ហា.វកូវីត១៩ (អូមីក្រូ) ដែលរាជរដ្ឋាភិបាលកំពុងតែព្រួយបារម្ភដោយមានការយកចិត្តទុក្ខដាក់ខ្ពស់ ដូច្នេះការប្រម៉ូលផ្តុំគ្នាកន្លែងល្បែង វាជាបញ្ហារដែល.ល្មេី.សនិងបទបញ្ជាររបស់ក្រសួងសុខាភិបាលនិងរាជរដ្ឋាភិបាល ។
ពាក់ព័ន្ធទៅនឹងទីតាំងល្បែងស៊ីសងខុសច្បាប់ «ហ្គេមបាញ់ត្រីខ្នាតយក្ស»ខាងលើនេះ ប្រជាពលរដ្ឋទាំងក្នុងនិងក្រៅមូលដ្ឋានសុំសូមណូមពរដល់លោក លីម សុភា អភិបាលនៃ គណៈអភិបាលខណ្ឌ៧មករា មេត្តាចាត់កម្លាំងជំនាញចុះបង្ក្រា.បទីតាំងហ្គេមបាញ់ត្រីខុសច្បាប់ខាងលើនេះផង ៕