មន្ត្រីជំនាញសុរិយោដីម្នាក់ រំ.លោ..ភយកដីផ្លូវសាធារណៈ ត្រូវពលរដ្ឋប្តឹងសុំកិច្ចអន្តគមន៍ពីចៅហ្វា..យខេត្តកណ្តាល

71

ខេត្តកណ្តាល៖ លោកញ៉ែម  សារ៉ាឌី  ជាមន្ត្រីជំនាញសុរិយោដីរាជធានីភ្នំពេញ  បានរំ.លោ..ភយកដីចំណីផ្លវសាធារណៈ  ខណៈខាងជំនាញមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកណ្តាល កំណត់ទុកផ្លូវ(៦ម៉ែត្រ) ។

តែបច្ចុប្បន្នផ្លូវនេះ នៅសល់តែ២ម៉ែត្រ១តឹកតែប៉ុណ្ណោះ ធ្វេីឱ្យប្រជាពលរដ្ឋពិបាកធ្វេីដំណេីរចេញ  ចូល  ឬអាចប្រឈមនឹងហានិ.ភ័.យនូវពេលដែលមានអគ្គិភ័យកេីតឡេីង  មិនអាចឡានទឹកបេីកចូលដេីម្បីជួ..យពន្លត់បានឡេីយ។

ដូច្នេះហេីយប្រជាពលរដ្ឋប្រមាណ១២នាក់តំណាងប្រជាពលរដ្ឋជាច្រេីនគ្រួសារដែលរស់នៅអមសងខាងផ្លូវលំស្ថិតនៅក្នុងភូមិព្រែកឬស្សី  សង្កាត់ព្រែកឬស្សី  ក្រុងតាខ្មៅ  បានផ្តិតមេដៃសំណេីសុំកិច្ចអន្តរាគមន៍ពីលោកគង់  សោភ័ណ្ឌ  អភិបាលនៃគណៈអភិបាលខេត្តកណ្តាលមេត្តាជួ..យអន្តរាគន៍ ។

ក្នុងលិខិតស្នើសុំអន្តរាគមន៍យ៉ាងដូច្នេះថា យើងខ្ញុំទាំងអស់គ្នា សូមគោរពអនុញ្ញាតជម្រាបជូន លោក អភិបាល នៃគណ:អភិបាល ខេត្តកណ្តាល មេត្តាជ្រាបដ៏ខ្ពង់ខ្ពស់ថា៖ ផ្លូវនេះមានទំហំ ៦ម៉េត្រ គិតតាមប្លង់គោលរបស់មន្ទីររៀនំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកណ្តាល ប៉ុន្តែនៅពេលបច្ចុប្បន្នផ្លូវនេះមានទំហំត្រឹមតែ ២,១ម៉ែត្រ តែប៉ុណ្ណោះ ដោយសារតែ ឈ្មោះ ញ៉ែម សារ៉ាឌី (ជាមន្ត្រីជំនាញសុរិយោដី) និង ឈ្មោះ អ៊ុក ចាន់ណាត បានធ្វើរបង រំ.លោ..ភបំពានលើផ្លូវសាធារណៈដែលផ្ទុយនឹងច្បាប់ទាំងស្រុង និងខុសគោលការណ៍របស់ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ដែល បានចែករួចមកហើយ នេះជាការរំ.លោ..ភបំពានសិទ្ធិយ៉ាងធ្ង.ន់.ធ្ងរមកលើប្រជាពលរដ្ឋស្លូតត្រង់ដែលរស់នៅក្នុងភូមិ ព្រែកឬស្សី សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល។

ដើម្បីតែផលប្រយោជន៍ផ្ទាល់ខ្លួន និងមិនគិតពីផលប៉ះ ពា.ល់ដល់ប្រជាពលរដ្ឋ ដែលត្រូវធ្វើដំណើរទៅមកក្នុងការប្រ.កបមុខរបរដើម្បីចិញ្ចឹមជីវិតប្រចាំថ្ងៃ។

ដើម្បីការពារផលប្រយោជន៍យើងខ្ញុំទាំងអស់ជាប្រជាពរដ្ឋ និងទប់ស្កាត់រាល់គ្រប់ស.កម្ម.ភា.ពទុច្ចរិតអំពីការ រំ.លោ..ភបំពានរបស់បុគ្គលទាំងពីរខាងលើ យើងខ្ញុំសូមគោរពស្នើសុំដ៏ខ្ពង់ខ្ពស់ដល់ លោកអភិបាលខេត្ត មេត្តាជួ..យ ពិនិត្យ និងជួ..យអន្តរាគមន៍ ក្នុងករណីខាងលើ ដោយក្តីអនុគ្រោះបំផុត ៕