ព្រឹកថ្ងៃព្រហស្បតិ៍ ៤រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តម វ៉ា ថន អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមករា និងលើកទិសដៅអនុវត្តការងារបន្តប្រចាំខែកុម្ភៈ ឆ្នាំ២០២៣ របស់រដ្ឋបាលខេត្តក្រចេះ នៅសាលប្រជុំក្រុមប្រឹក្សាខេត្ត ។
ក្នុងកិច្ចប្រជុំមានការចូលរួមពី ឯកឧត្តម អភិបាលរងខេត្ត លោក លោកស្រី ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត នាយក នាយករងរដ្ឋបាល ស្នងការរងនគរបាលខេត្ត មេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងក្រចេះ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត អភិបាលក្រុង ស្រុក នាយកទីចាត់ការ អង្គភាពចំណុះសាលាខេត្ត និងមន្រ្តីរាជការមួយចំនួនទៀត ។