ក្រចេះ: យោងតាមសម្ដីប្រជាពលរដ្ឋ ថ្ងៃទី 14 ខែមករាឆ្នាំ 2021 ប្រជាពលរដ្ឋ 829 គ្រួសារបានស្នើសុំឲ្យទប់ស្កាត់នៅការរំលោភបំពានរបស់ក្រុមហ៊ុន លោក ឈួនគីទូច ដែលជាប្រធានក្រុមហ៊ុន មេហ្គា ស្តា នោះបាន ឈូសឆាយយកដីចំការផ្ទះសម្បែងរួមទាំងទីទួលកប់សពដូនតា របស់ពួកគាត់ នៅក្នុង ភូមិល្អរ ឃុំចង្ក្រង់ ស្រុកចិត្របុរី ខេត្តក្រចេះ ដែលមានទំហំផ្ទៃដីចំនួន3,675 ហិចតា។
ពួកគាត់បន្តទៀតថា: ក្រុមហ៊ុនដែលមានលោក ឈួនគីទូចជាប្រធានក្រុមហ៊ុននោះបានកាត់ឆ្វៀលឲ្យប្រជាពលរដ្ឋរួចហើយ តែនៅពេលដីមានតម្លៃនិងហាងឆេងបុគ្គលមានអំណាច លោក ឈួន គីទូច នឹងលោក សុីម ឈន ដែលបានអះអាងថាដីនោះជាដីរបស់ក្រុមហ៊ុនទៅវិញ នឹងធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនដើម្បីកាត់ជ្វាលលក់ទៅឲ្យអ្នកផ្សេង។
គួរបញ្ជាក់ថា បើសិនជាដីក្រុមហ៊ុនត្រូវតែសិក្សានិងសហការជាមួយអាជ្ញាធរដែនដីនិងជំនាញពាក់ព័ន្ធ ដើម្បីកាត់ចេញនៅផ្ទៃដីដែលពាក់ព័ន្ធជាមួយប្រជាពលរដ្ឋនិងផ្ទៃដីព្រៃឈើ ដែរត្រូវរក្សាទុក តែលោកបានបំពាននិងបទបញ្ជារបស់រាជរដ្ឋាភិបាល លេខ 01 ប.ប ចុះថ្ងៃទី 7 ខែឧសភា ឆ្នាំ 2012 ត្រង់ចំណុចទី (2) ដែលត្រូវអនុវត្តគោលនយោបាយរូបមន្តស្បែកខ្លា និងការមិនធ្វើឲ្យប៉ះពាល់ដល់ដីធ្លីសហគមន៍និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ក្នុងគោលដៅធ្វើឲ្យសម្បទានដីសេដ្ឋកិច្ចទាំងនោះបានផ្ដល់ផលប្រយោជន៍ពិតប្រាកដជូនដល់ប្រទេសជាតិ និង ប្រជាជនប្រកបដោយចីរភាព ។
ទី(3) ដែលសង្កត់ធ្ងន់ថា: ចំពោះក្រុមហ៊ុនដែលបានគោលការណ៍អនុញ្ញាតពីរាជរដ្ឋាភិបាលរួចហើយ តែមិនបាន អនុវត្តតាមនីតិវិធីច្បាប់ជាធរមាននិងតាមកិច្ចសន្យា ដោយកាប់ឈើលក់ហើយមិនធ្វើការអភិវឌ្ឍន៍នៃដីសម្បទាន ទន្ទ្រានដីបន្ថែម ទុកដីចោល ទំនេរ សម្រាប់លក់បន្តនឹងធ្វើអាជីវកម្មខុសលក្ខខណ្ឌកិច្ចសន្យាបំពានដីរបស់ប្រជាពលរដ្ឋឬដីសហគមន៍រាជរដ្ឋាភិបាលនិងដកហូតនៅដីសម្បទានសេដ្ឋកិច្ចទាំងនោះមកវិញហើយត្រូវអនុវត្តបទបញ្ជានេះឲ្យបានមុឺងម៉ាត់បំផុតនិងមានប្រសិទ្ធភាពខ្ពស់ ចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ។
ឈ្មោះ លោក ឈួនគីទូច ដែលជាប្រធានក្រុមហ៊ុន មិនត្រឹមតែមិនគោរពតាមការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់បំផុតរបស់ប្រមុខថ្នាក់ដឹកនាំនោះទេ នឹងបំពាននិងអនុសាសន៍ដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រីទៀតផង ជាពិសេសតំបន់ផ្នូរកប់សពរបស់ដូនតាជាទីសក្ការៈគោរបូជារបស់ពួកគាត់ទៀតផង។
ទង្វើរបែបនេះ បើសិនជារបស់ក្រុមហ៊ុនពិតមែនគឺពិតជាបានអនុវត្តប្រាសចាក់និងបំពានទៅលើ ស.ជ.ណ របស់ទីស្ដីការគណៈរដ្ឋមន្ត្រីលេខ 1353 ស.ជ.ណ ចុះថ្ងៃទី 20 ខែតុលាឆ្នាំ 2008 និងបទបញ្ជារាជរដ្ឋាភិបាលកម្ពុជាលេខ 01 ប.ប ចុះថ្ងៃទី 7 ខែ ឧសភា ឆ្នាំ 2012 ដែលត្រូវចាត់វិធានការទប់ស្កាត់ការឈូសឆាយ ព្រោះជាបទល្មើសដែលត្រូវប្រឈមមុខចំពោះផ្លូវច្បាប់ ព្រះរាជាណាចក្រកម្ពុជាជាធរមាន។
មកដល់ពេលនេះអង្គភាពអ្នកសារព័តយើងខ្ញុំរង់ចាំការបំភ្លឺរបស់ភាគីពាក់ព័ន្ធទាំងអស់ ក្នុងការចុះផ្សាយព័ត៌មាននេះគឺជាការពឹងពាក់របស់ប្រជាពលរដ្ឋឲ្យមកផ្សព្វផ្សាយជូន ដែលបានយោងទៅតាមឯកសារតែប៉ុណ្ណោះ ប្រើសិនបើភាគីពាក់ព័ន្ធឬអង្គភាពពាក់ព័ន្ធណាដែលបានដឹងរឿងពាក់់ព័ន្ធជាមួយនឹងករណីនេះនៅក្នុង ភូមិល្អរ ឃុំ ចង្រ្កង់ ស្រុក ចិត្របុរីខេត្តក្រចេះ អាចអញ្ជើញចូលរួមបំភ្លឺនៅទីស្នាក់ការកណ្ដាលរបស់អង្គភាពសារព័ត៌មានយើងខ្ញុំបាន។
សូមបញ្ជាក់ថាអង្គភាពសារព័ត៌យើងខ្ញុំមិនមែនជាអាជ្ញាធរ មិនមែន ជាសមត្ថកិច្ច មិនមែនជា តុលាការ ដូច្នេះយើងខ្ញុំផ្សាយនូវអ្វីដែលប្រជាពលរដ្ឋបានពឹងពាក់និងផ្ដល់ឯកសារមកតែប៉ុណ្ណោះ សូមអរគុណ។