សេចក្តីបកស្រាយបំភ្លឺ និងបដិសេធ ការខំមិនព័ត៌មានមិនពិតរបស់ឈ្មោះ Bunvichet Chamnap ជាមុខសញ្ញាចែកចាយ និងជួញដូរគ្រឿងញៀនយ៉ាងសកម្ម បែរជាខំមិនថាខ្លួនជាជនរងគ្រោះ

77

ភ្នំពេញ​ ៖​ សេចក្តីបកស្រាយបំភ្លឺ  និងបដិសេធ របស់ក្រុមការងារព័ត៌មាន  និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ  ទាក់ទងទៅនឹងការខំមិនព័ត៌មានមិនពិត​ របស់ឈ្មោះ Bunvichet Chamnap ក្នុងហ្វេសប៊ុកផេករបស់ថ្នាក់ដឹកនាំ​ ​ជាមុខសញ្ញាចែកចាយ​ និងជួញដូរគ្រឿងញៀនយ៉ាងសកម្ម​ បែរជាខំមិនថាខ្លួនជាជនរងគ្រោះ​ ។នេះបេី​យោង​តាមប្រភពព័ត៌មានពី​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ បានឱ្យដឹងនៅព្រឹក​ថ្ងៃអង្គារ​ទី​១៥​ ខែកុម្ភៈ​ ឆ្នាំ​២០២២។

ប្រភពដដែលបន្តថា​ កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ វេលាម៉ោង១៤:៣០នាទី កម្លាំងអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វា​ សហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌជ្រោយចង្វា បានបើកប្រតិបត្តិការចុះបង្ក្រាបករណីចែកចាយ និងប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន ស្ថិតនៅចំណុចក្រោយវិហារឯករង្សី ក្រុមទី១២ ភូមិ១ សង្កាត់ជ្រោយចង្វារ ជាលទ្ធផលកម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនអ្នកចែកចាយ និងអ្នកប្រើប្រាស់ ចំនួន១៦នាក់ (អ្នកចែកចាយ ចំនួន៤នាក់ ប្រើប្រាស់ ចំនួន៦នាក់ អ្នកគ្មានសារធាតុញៀន ចំនួន៦នាក់) ព្រមទាំងដកហូតថ្នាំញៀនបានមួយចំនួន។

សូមបញ្ជាក់ថា ឈ្មោះ អ៊ឹម ប៊ុនវិចិត្រ (ជាម្ចាស់ម៉ូតូម៉ាក XR 230 ) នៅពេលកម្លាំងសមត្ថកិច្ចបើកប្រតិបត្តិការចុះបង្ក្រាបដល់ចំណុចខាងលើ បានរត់គេចខ្លួនបាត់បន្សល់ទុកម៉ូតូរបស់ខ្លួននៅកន្លែងកើតហេតុ ហើយកម្លាំងសមត្ថកិច្ចក៏លើកដាក់លើរថយន្ត យកមករក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ ដល់សព្វថ្ងៃដើម្បីស្រាវជ្រាវរកម្ចាស់។

ឈ្មោះ អ៊ឹម ប៊ុនវិចិត្រ ដែលអះអាងថាខ្លួនជាម្ចាស់ម៉ូតូ RX 230 គឺជាមុខសញ្ញាចែកចាយគ្រឿងញៀន និងលួចម៉ូតូយ៉ាងសកម្ម ដែលកន្លងមកសមត្ថកិច្ចអធិការដ្ឋាននគរបាលខណ្ឌប្ញស្សីកែវ បានឃាត់ខ្លួនករណីលួចម៉ូតូ ហើយផ្នែកជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ កំពុងស្វែងរកតាមចាប់ខ្លួនផងដែរ៕