ករណីកា.ប់ដា.ច់.កត្រូវបានបំបែកបានហើយដោយកំលាំងព្រហ្មទណ្ឌកំរិតធ្ងន់រាជធានីភ្នំពេញ

22

ភ្នំពេញ÷នាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ សហការណ៍ និងកំលាំងព្រហ្មទណ្ឌកំរិតធ្ងន់រាជធានីភ្នំពេញអធិការដ្ឋាននគរបាលខណ្ឌដង្កោ បានធ្វើការស្រាវជ្រាវឃាត់ខ្លួនបានជនសង្ស័យឈ្មោះ ពេជ្រ ជីវ័ន្ត និងឈ្មោះ ដា យ៉ា រួមនិងវត្ថុតាង ម៉ូតូ០១គ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ1O-2656 ត្រង់ចំណុចភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ យកមកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ពាក់ព័ន្ធនិងករណី កា.ប់.ស.ម្លាប់.បុរសម្នាក់នៅជិតស្តុបព្រៃស សង្កាត់ព្រៃ ខណ្ឌដង្កោ  បង្កការភ្ញាក់ផ្អើល កាលពី ព្រឹកថ្ងៃទី២៦ ធ្នូ ២០២២

កន្លងទៅនេះ មកទល់វេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី ៦ កុម្ភៈ ២០២៣ នេះ សម្លាំងសមត្ថកិច្ចបានធ្វើការឃាតជនសង្ស័យបាន២នាក់។

ក្រោយពីធ្វើការសាកសួរជនសង្ស័យបានឆ្លើយសារភាពប្រាប់សមត្ថកិច្ចយើងថា រូបគេ (ជនសង្ស័យ) ពិតជាបានធ្វើសកម្មភាពកា.ប់.កជនរងគ្រោះបណ្តាលឱ្យស្លា.ប់ពិតប្រាកដមែន ដោយសារជនសង្ស័យបានប្រច័ណ្ឌជនរងគ្រោះជាមួយនឹងឈ្មោះ ដា យ៉ា ត្រូវជា(ប្រពន្ធរបស់ជនសង្ស័យ)ក៏រៀបចំគម្រោងការសម្លា.ប់តែម្ដងទៅ៕