ភ្នំពេញ÷បុរសម្នាក់មានវិបត្តិស្នេហាសម្រេចច.ង.ក.ស.ម្លា.ប់.ខ្លួនឯងបង្កឲ្យមានការភ្ញាក់ផ្អើលទាំងព្រឹកហេតុការណ៍នេះបានកើតឡើងការពីរវេលាម៉ោង៩នឹង៣០នាទីព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៣នៅចំណុចរោងចាំដីផ្លូវបេតុងទួលពង្រ មុខភោជនីដ្ឋានឬស្សីផ្អែម ភូមិប្រកា សង្កាត់ព្រៃស ខណ្ឌដង្កោ។
សពៈឈ្មោះបូ សាវិន ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបរ យាមហាងឫស្សីផ្អែម ស្នាក់នៅបន្ទប់ជួល ភូមិទូលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើត ភូមិកណ្ដាល ឃុំបឹងព្រះ ស្រុកបាភ្នំ ខេត្តពៃវែង។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាជនរងគ្រោះជាសន្តិសុខយាមនៅក្នុងហាងឬស្សីផ្អែម ហើយមានសេចក្ដីស្នេហាជាមួយនារីបំរើការងារក្នុងហាងឬស្សីផ្អែម អ្នកកាន់កញ្ចុះ តែក្រោយមកខាងស្រីសំបែកជាច្រេីនដង តែត្រូវគ្នាវិញ តែចុងក្រោយខាងស្រីឈប់ធ្វើការក្នុងហាងហើយទៅស្រុកបាត់ធ្វើឱ្យជនរងគ្រោះមានវិបត្តស្នេហាជាខ្លាំងក៍សម្រេចចិត្តធ្វើអ.ត្ត.ឃា.ត.ដោយ.ច.ង.កស.ម្លា.ប់.ខ្លួនតែម្ដង។
តាមការពិនិត្យវិភាគកោសល្យវិច្ឆ័យកន្លែងកើតហេតុរបស់កំលាំងការិយាល័យបច្ចេកទេសវិទ្យាសាស្រ្ត និងលោកឧញ្ញ៉ាវេជ្ជបណ្ឌឹត នង សុវណ្ណារ័ត្ន គ្រូពេទ្យអមសាលាដំបូងរាជធានីភ្នំពេញគឺជនរងគ្រោះពិតជាចងកធ្វើអត្តឃាតខ្លួនឯងប្រាកដមែន។
បច្ចុប្បន្ន សពត្រូវបានកម្លាំងសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យនៅស្រុកកំណើត៕