ភ្នំពេញ៖ ទីតាំងល្បែងស៊ីសង ជល់មាន់តាម ប្រព័ន្ធអនឡាញរីកដូចផ្សិតកំពុងបើកដំណើរការ យ៉ាងរលួនកក្រើកនៅក្នុងខណ្ឌច្បារអំពៅ មិនឃើញមានអាជ្ញាធរ មានសមត្ថកិច្ចណាចុះបង្ក្រាបឡើយ។
គួររំលឹកផងដែរ កន្លងមកប្រមុខ រាជរដ្ឋាភិបាល ប្រកាសឲ្យបិទល្បែងស៊ីសង ទូទាំងប្រទេស ទោះមានអាជ្ញាប័ណ្ណឬមិនមានអាជ្ញាប័ណ្ណក៏ដោយ នៅពេលថ្មីៗនេះគេសង្កេតឃើញថា ល្បែងស៊ីសងជល់មាន់តាមប្រព័ន្ធអនឡាញចាប់ផ្តើមបើកលេងយ៉ាង គគ្រឹកគគ្រេងកើតឡើងវិញហើយ នៅក្នុងភូមិមួយចំនួន ដូចជាសង្កាត់និរោធ កោះក្របី សង្កាត់ព្រែកថ្មី ភូមិបោះអង្កាញ់ សង្កាត់ព្រែកឯងនិងភូមិជ្រោយអំពិល សង្កាត់ក្បាលកោះខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ពលរដ្ឋកំពុងមានការព្រួយបារម្ភយ៉ាងខ្លាំងខណៈពេលឃើញក្រុមអ្នកញៀនល្បែងទាំងនោះប្រមូលផ្តុំគ្នាចូលទៅលេងល្បែងស៊ីសងជារាល់ថ្ងៃបែរជាអាជ្ញាធរមានសមត្ថកិច្ចក្នុងមូលដ្ឋានហាក់បីដូចជាគ្មានចំណាត់ការទាល់តែសោះ ឬមួយក៏អាជ្ញាធរខណ្ណទទួលបានលាភសក្ការៈទេដឹង ទើបបើកភ្លើងខៀវឲ្យម្ចាស់ទីតាំងបើកល្បែងស៊ីសងលេងបានយ៉ាងរលូនដូចច្នេះ។
ក្តីកង្វល់របស់បងប្អូនប្រជាពលរដ្ឋសព្វថ្ងៃនេះពួកគាត់មានការព្រួយបារម្មណ៍ចំពោះសុខទុកនិងសុវត្ថិភាពរបស់ពួកគាត់ នៅពេលយប់ព្រោះថាទី កន្លែងណាមានបើកល្បែងស៊ីសង ទីកន្លែងនោះមិនយូរមិនឆាប់ទេនឹងកើតមានអំពើចោរ កម្មដូចជា៖លួច.ឆក់.វ៉ៃប្លន់.និងគាស់ផ្ទះ ជាពិសេសអំពើហឹង្សារក្នុងគ្រួសារ ជាក់ជាមិនខាន ព្រោះថាទីតាំងទាំងនោះគឺសម្បូរទៅដោយអ្នកមានលុយរាប់លានចូលទៅលេងជាប្រចាំរាល់ថ្ងៃ។
ពាក់ព័ន្ធនិងល្បែងសុីសងខាងលើនេះប្រជាពលរដ្ឋដែលរស់នៅក្នុងខណ្ឌច្បារអំពៅសង្ឃឹមថាលោកចេងមុនីរ៉ា អភិបាលនៃគណះអភិបាលខណ្ឌច្បារអំពៅនិងលោកវរសេនីយ៍ឯកម៉ៅសឿត អធិការនគរបាលខណ្ឌច្បារអំពៅគួរតែចាត់កម្លាំងក្រោមឱវាទចុះមកស្រាវជ្រាវនិងចាត់វិធានការបង្ក្រាបទីតាំងបើកល្បែងស៊ីសងខាងលើនេះផង មិនគួរណាមើលរំលងទេ!!ចៀសវាងមានការរិះគន់ពីបងប្អូនប្រជាពរដ្ឋនិងមហាជន ដាក់ការសង្ស័យទៅលើអាជ្ញាធរមូលដ្ឋានមានការឃុបឃិតគ្នាជាប្រព័ន្ធដើម្បីបើកភ្លើងខៀវឲ្យមានបទល្មើសក្នុងមូលដ្ឋានហើយមិនហ៊ានបង្ក្រាប???