រថយន្តវ៉េអងធំៗសង្ស័..យដឹកទំនិញគេ.ចពន្ធនាំចូលទៅវៀតណាម តាមច្រករបៀងព្រំដែនស្រម៉ គ្មា.នឆ្លងកាត់ការត្រួតពិនិត្យពីមន្ត្រីជំនាញគយឡើយ

13

ស្វាយរៀង៖ រថយន្តដឹកទំនិញធំបានទៅទម្លាក់ទំនិញនៅជិតច្រ.ករបៀងប៉ុស្ត៍នគបាលវរៈការពារព្រំដែនស្រម៉ នៃវរៈសេនាតូច៦០៩ រួចផ្ទេរដាក់លើត្រាក់ទ័រឆ្លងដែនទៅប្រទេសវៀតណាមទាំងថ្ងៃទាំងយប់ដូចគេហែកឋិន ដោយមានសមត្ថកិ.ច្ចជាច្រើនស្ថាប័ននៅអមដំណើរដោយគ្មា.នការឆ្លងកាត់ត្រួតពិនិត្យពីស្ថានប័នមានសមត្ថកិ.ច្ចគយ និងរដ្ឋាករ និងមន្ត្រីជំនាញពាក់ព័ន្ធឡើយ ។

ស.កម្ម.ភា.ពផ្ទេរទំនិញដឹកចូលទៅប្រទេសវៀតណាម ដោយគ្មា.នការឆ្លងកាត់ពិនិត្យត្រឹមត្រូវពីអង្គភាពគយនេះ កើតមាននៅយប់ថ្ងៃទី០២កុម្ភៈ រហូតមកព្រឹកថ្ងៃទី៣ កុម្ភៈ ២០២៣ នៅចំណុចច្ររបៀងស្រម៉ ស្ថិតនៅភូមិស្រម៉ឃុំខ្សែត្រ ស្រុកកំពង់រោទ៍ ។

លោកវរសេនីយ៍ឯកយ៉ន សុផល ប្រធាននគបាលវរ.ការពារព្រំដែននៃវរសេនាតូចលេខ៦០៩ បានប្រាប់កាសែតថា “រថយន្តប្រភេ..ទវ៉េអងចំនួន២គ្រឿ.ងនោះ គឺដឹកទំនិញ ខោអាវគីប និងខោអាវជជុះ វង្វេងផ្លូវ បានដាច់កាឡេ ទៅមុខលែងរួច ក៏លើកទំនិញចុះ ហើយយកគ្រឿ.ងប្រឡាស់ទៅជួសជុល រួចសមត្ថកិ.ច្ចឲ្យលើកទំនិញដឹកត្រឡប់ក្រោយវិញ ឮថា រថយន្តដឹកទំនិញ២គ្រឿ.ងនេះគោលដៅដឹកទៅខេត្តត្បូងឃ្មុំ” ។

ម.ហា.ជ.នលើកឡើងថា រថយន្តត្រូវធ្វើដំណើរឆ្ពោះទៅខេត្តត្បូងឃ្មុំហេតុអ្វីវង្វេងមកដល់ច្រ.ករបៀងស្រម៉ ឃុំខ្សែត្រស្រុកកំពង់រោទ៌ខេត្តស្វា..យរៀងទៅវិញ? តាមពិតវាមិនមែងវង្វេងស្អីទេ គឺរថយន្តធុនយក្សប្រភេ..ទវ៉េអង ដឹកទំនិញពេញៗទ្រុងបើកបរចុះពីផ្លូវជាតិលេខ១ឆ្ពោះតាមផ្លូវជាតិលេខ ៣១៤Dមករង្វង់មូ..លរូបក្រពើ ទីរួមស្រុកកំពង់រោទ៌បទឆ្វេងមកដល់ក្តោងទ្វាវត្តក្តីកណ្តាល ឆ្ពោះទៅច្រ.ករបៀងស្រម៉នៃប៉ុស្ត៍វរៈការពារព្រំដែនស្រម៉ គោលបំ.ណ.ងផ្ទេរទំនិញ ដាក់លើត្រាក់ទ័រវៀតណាមដឹកឆ្លងដែន ចេញតាមច្រ.កខណ្ឌទ្រី ទៅប្រទេសវៀតណាម ។

ស.កម្ម.ភា.ពក្រុមរថយន្តធុនយក្សដឹកទំនិញ គេ.ចពន្ធទាំងនេះមានរយៈជាងខែកន្លងមក ។ រថយន្តវ៉េអងភាគច្រើនដឹកទំនិញលើសទម្ងន់កំណត់ទៀតដែលទំនិញទាំងនោះសង្ស័..យជាប្រភេ..ទខោអាវគីបតែម្តង ៕