តុលាការសម្រេចឃុំខ្លួនភរិយាលោក លី ហាំង សេង ថៅកែផ្ទះល្វែងធ្វើឲ្យពលរដ្ឋ០៦គ្រួសារដែលទិញផ្ទះល្វែងតវ៉ាដល់មុខតុលាការទាមទាយុត្តិធម៌

96

សៀមរាប ៖  ស្ត្រីជាភរិយាថៅកែផ្ទះល្វែងម្នាក់ នៅក្រុងសៀមរាប ត្រូវបានចៅស៊ើបសួរសាលាដំបូងខេត្តសៀមរាប សម្រេចឃុំខ្លួនជាបណ្តោះអាសន្នក្នុងពន្ធនាគារ នៅរសៀលថ្ងៃទី ០២  ខែកុម្ភៈ ឆ្នាំ ២០២៣ នេះ ពាក់ព័ន្ធ ករណី រំ.លោ..ភ លើ ទំនុកចិត្ត។

លោកស្រី  អៀង ប៊ួ យ គង់ ត្រូវជាភរិយាលោក លី ហាំង សេង ប្រធានក្រុមហ៊ុនសាងសង់ផ្ទះលក់ត្រូវបានតុលាការសម្រេចទៅ ដាក់ពន្ធនាគារ ជា បណ្តោះអាសន្នក្នុងពន្ធនាគារដើម្បីបន្តនិតិវិធីច្បាប់ ។

តាមប្រភពពីមន្ត្រីតុលាការ បានឲ្យដឹងថា នីអំឡុង ខែធ្នូ ឆ្នាំ ២០១៩-២០២០ ឈ្មោះ លី ហាំង សេង និង ប្រពន្ធ ឈ្មោះ អៀង ប៊ួ យ គង់ផ្ស.ព្វផ្សាយ ល ក់ គម្រោង ផ្ទះល្វែង មាន ទីតាំង ស្ថិតនៅ ភូមិ ជន្លង់ សង្កាត់ សាលា កំរើក ក្រុង សៀមរាប ។ ដោយមើលឃើញគម្រោងល្អ និងចា..ប់អារម្មណ៍មានពលរដ្ឋ  ចំនួន ០៦ នាក់ បាន ទិញ ដោយ ធ្វើ កិច្ចសន្យា ទិញ -លក់ កក់ ប្រាក់ប្រាក់ត្រឹមត្រូវតាមគោលការណ៍ និងនិតិវិធីច្បាប់ ។

ប្រភពបន្តថា បន្ទាប់ពីធ្វើកិច្ចសន្សាកក់ប្រាក់ក៏មានការបង់ប្រាក់ ជា បន្តបន្ទាប់ ទៅ ឱ្យ ក្រុមហ៊ុន ផ្ទះល្វែង ជា ប្រាក់សុទ្ធតាមដំណាក់កាល តាម គណនី ធនាគារ ABA តាមកំណត់ ។ សម្រាប់ក្រុមហ៊ុន សាងសង់ល្វែង បាន ចា..ប់ ផ្តើម ធ្វើការ សាងសង់គ្មា.នអ្វីរាំងស្ទះទេស្របតាមកិច្ចសន្យា ដោយ ក្រុមហ៊ុន បាន បំពេញបែបបទ ចុះបញ្ជី និង បំបែ.ក ក្បាលដីផ្ទេរសិទ្ធិ ទីឲ្យអតិថិជនរបស់ខ្លួនទាំង ០៦ គ្រួសារ ហើយក្រុមហ៊ុន បានបង្ហាញវិញ្ញាបនបត្រ តាមល្វែង នីមួយៗផងដែរ ។

លុះក្រោយមកអតិថិជនដែលទិញផ្ទះល្វែង បានទទួលដំណឹងថា ឈ្មោះ លី ហាំង សេង និង ប្រពន្ធ អៀង ប៊ួ យ គង់ បាន យក ប្លង់ដី និងផ្ទះដែលបំបែ.ក ក្បាលដីទៅ ដាក់បញ្ចាំ នៅ ធនាគារ អ អេ ច ប៊ី ( ខេ ម បូ ឌា ) សាខា ខេត្តសៀមរាប ទៅវិញ ។ រហូត មានការ ប្តឹងផ្តល់ គ្នា រវាង ធនាគារ អ អេ ច ប៊ី ជាមួយនឹង ក្រុមហ៊ុន ផ្ទះល្វែងឈាន ដល់ តុលាការរឹបអូស យក ដី  និងផ្ទះ តែម្តង ។

សាលក្រម រដ្ឋប្បវេណី របស់សាលាដំបូងខេត្តសៀមរាប បានផ្តល់ឱកាសឱ្យ ភាគី ក្រុមហ៊ុន  ប្តឹង ទាស់ទៅសាលាឧទ្ធរណ៍  ប៉ុន្តែមិនដឹងមូ..លហេតុអ្វី ក្រុមហ៊ុនមិនប្តឹង ទាស់រហូតសាលក្រម ចូល ជា ស្ថាពរ មិន ព្រម ដោះស្រាយ ជាមួយ ពលរដ្ឋ ដែល បាន ទិញ ផ្ទះល្វែង ឡើយ ។

លោកស្រី អៀង ប៊ួយគង់ ដែលត្រូវជាប្រពន្ធលោក លី ហាំងសេង ត្រូវបានលោក វ៉ា សក្តា ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តសៀមរាបចេញដីកាបង្គាប់ឲ្យចូលខ្លួនលេខ ៧៥អយឃ ចុះថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ ។ ក្រោយពេលចា..ប់ខ្លួនស្ត្រីខាងលើ ប្រជាពលរដ្ឋរ.ងគ្រោះបានឈរលើកបដានៅមុខសាលាដំបូងខេត្តសៀមរាប កាលពីរសៀលថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២២៣ ស្នើសុំអោយតុលាការជួ..យផ្តល់យុត្តិធម៌រឿ.ងទិញផ្ទះ និងបង់លុយហើយផ្ទះក៏អត់បានលុយក៏បាត់បង់ទៀត។
ប្រជាពលរដ្ឋបានឲ្យដឹងថា ផ្ទះក្នុងមួយល្វែងដែលពួកគាត់បានទិញមានតម្លៃចា..ប់ពី២៨ ទៅ ៣០ម៉ឺនដុល្លារអាមេរិក ដែលស្ថិតក្នុងភូមិជន្លង់ សង្កាត់សាលាកំរើក ក្រុងសៀមរាប។

ក្រោយពីសាកសួររយៈពេល ១ ថ្ងៃ ពេញ ត្រូវបាន តុលាការ ខេត្តសៀមរាប សម្រេច ឲ្យ ឃុំខ្លួន នីពន្ធនាគារ ជា បណ្តោះអាសន្ន ដើម្បី រង់ចាំ ដោះស្រាយ គ្នា តាមផ្លូវ ច្បាប់  ៕