នារីបំរើលការងារក្នុងហាងផឹកសុី លូស៊ីហ្វើរត្រូវជនបរទេសម្នាក់ប្រើអំពើហិង្សាបណ្ដាលឱ្យរងរបួសធ្ងន

69

ភ្នំពេញ៖ នារីបំរើលការងារក្នុងហាងផឹកសុី លូស៊ីហ្វើបុរសជនជាតិបរទេសម្នាក់ផឹកស្រាស្រវឹងបានប្រើអំពើហិង្សាបណ្ដាលឲ្យ រងរបួសធ្ងន់ និងស្រាលជាច្រើននាក់នៅថ្ងៃព្រហស្បតិ៍ទី០២ ខែ កុម្ភៈ ឆ្នាំ២០២៣ នៅតាមបណ្តោយផ្លូវ១៣០ ស្ថិតក្នុងសង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា ករណីបង្កហិង្សាខាងលើនេះ ក្រោយពីជនបរទេសបង្កម្នាក់នេះ បានចាក់បទចំរៀងស្ដាប់ ក៏បានឈ្លោះគ្នាជាមួយភ្ញៀវម្នាក់ទៀត ទើបឈានដល់ការបង្កជាអំពើហិង្សា។

ប្រភពបន្តថា ក្រោយឃើញហេតុការណ៍ នារីៗដែលបំរើការនៅក្នុងហាងខាងលើឃើញមានការទាស់សម្ដីគ្នា ក៏នាំគ្នាទៅជួយឃាត់ ក៏ប៉ុន្តែត្រូវបានបុរសជនបរទេសជាជនបង្កប្រើអំពើហិង្សាទៅលើពួកគាត់ បណ្ដាលឲ្យរងរបួសធ្ងន់ បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យផងដែរ។

ភ្លាមៗនោះ ក៏ត្រូវបានក្រុមអ្នករងគ្រោះទូរសព្ទ័ទៅប៉ូលិសប៉ុស្តិ៍ផ្សារកណ្ដាលទី១ ប៉ុន្តែមិនឃើញមានសមត្ថកិច្ច អាជ្ញាធរណាចុះមកជួយអន្តរាគមន៍នោះទេ រហូតដល់បុរសបរទេសខាងលើព្យាយាមដើរចេញពីកន្លែងកើតហេតុ តែត្រូវបានបងប្អូនប្រជាពលរដ្ឋជួយឃាត់ដឹកយកទៅដល់ប៉ុស្តិ៍ប៉ូលិសតែម្ដង។

តាមប្រភពដដែលបន្តថា បុរសបរទេសខាងលើនេះ ត្រូវបានក្រុមជនរងគ្រោះជួយឃាត់ខ្លួនយកទៅប៉ុស្តិ៍ប៉ូលិស ដើម្បីធ្វើការសួរនាំ ហើយក្រុមជនរងរគ្រោះក៏បាននាំគ្នាទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍ប៉ូលិសផងដែរ៕