ភ្នំពេញ៖ បន្ទាប់ពីឃើញមានក្រុមឧកញ៉ា អ្នកមានលុយសរសេរសារបង្ហោះលើបណ្ដាញសង្គមហ្វេសប៊ុកពាក់ព័ន្ធការ ការផ្ដល់ផ្ទះវីឡា លុយ ឡានយ៉ាងសន្ធឹកសន្ធាប់ រហូតខ្លះជួយឧបត្ថម្ភជាប្រចាំខែ ដល់កីឡាករខ្មែររូបណាដែលអាចយកឈ្នះ ប៊ូខាវ។
ថ្មីៗនេះ លោក ជុំ កុសល រដ្ឋលេខាធិការក្រសួងព័ត៌មាន នៅលើបណ្ដាញសង្គមហ្វេសប៊ុកនាថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានសរសេរជាសំណូមពរយ៉ាងដូច្នេះថា លោកយល់ថាប្រសិនបើបង្វែរជំនួយទាំងឡាយ ដែលប្រកាសថានឹងជួយដល់កីឡាករកម្ពុជាណាដែលហ៊ានប្រកួតឈ្នះ ប៊ូខាវ មកជាការជួយឧបត្ថម្ភគាំទ្រដល់ក្លឹបប្រដាល់ ឬ សហព័ន្ធគុនខ្មែរយើងឲ្យកាន់តែមានលទ្ធភាពហ្វឹកហាត់បម្ថែមទៀត នោះគឺជាការប្រសើរជាងការឌឺដងដាក់គ្នា ដែលជាហេតុនាំទៅដល់ការបង្កើនកំដៅឲ្យកាន់តែក្តៅឡើង អាចនឹងឈានទៅដល់មានជម្លោះជាតិសាសន៍ ព្រោះកាលជាងដប់ឆ្នាំមុនយើងធ្លាប់កើតមានម្តងរួចមកហើយៗក៏គ្មានអីចំណេញមកវិញដែរគឺមានតែការខាតបង់តែប៉ុណ្ណោះ។
ទន្ទឹមនោះ រដ្ឋលេខាធិការក្រសួងព័ត៌មាន បានបន្តទៀតថា អ្វីដែលជារបស់យើងគឺនៅតែជារបស់យើង ព្រោះយើងមានភស្តុតាងប្រវត្តិសាស្ត្ររួចទៅហើយ កត្តាសំខាន់យើងចេះនាំគ្នាការពាររបស់យើងដោយគ្មានការបៀតបៀនដល់អ្នកដទៃ នេះគឺភាពជាថ្លៃថ្នូររបស់យើងក្នុងនាមជាម្ចាស់