កំពង់ចាម៖មហាជនបានសំណូមពរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម សូមជួយចាត់វិធានការណ៌ ទៅលើទីតាំងបើកលេងល្បែងស៊ីសងមាន់ជល់តាមអន នៅក្នុងឃុំមួយចំនួន ក្នុងស្រុកកងមាស និងស្រុកស្រីសន្ធរ និងស្រុកចំការលើនៅ ខេត្តកំពង់ចាម។ កំពុងតែបើកលេងលួចលាក់បង្កប់ល្បែងស៊ីសង មាន់ជល់តាមអនឡញ ខណះពេលដែលអស់លោកអាជ្ញាធរនិងសមត្ថកិច្ចស្រុកទាំង៣ បានរក្សាភាពស្ងៀមស្ងាត់ផ្គើននិងបទបញ្ជារបស់ប្រមុខថ្នាក់ដឹកនាំ ស្តីពីការទប់ស្កាត់និងបង្ក្រាបបទល្មើសល្បែងស៊ីសងនៅទូទាំងរាជធានីខេត្ត។
សូមជម្រាបថា? កាលថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២២ កន្លងទៅនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានចេញបទបញ្ជា ដាច់ណាត់មួយ ឲ្យអភិបាលរាជធានីខេត្ត ទាំង ២៥ ខេត្តក្រុង ត្រូវបិទទីតាំងបនល្បែងសុីសង គ្រប់ប្រភេទ ទាំងអស់ឧ្យខាងតែបាន អាជ្ញាធរនិងសមត្ថកិច្ចស្រុក ក្រុង ខេត្តណា ដែលមិននាំគ្នាទប់ស្កាត់និងបង្ក្រាប បទល្មើសល្បែងស៊ីសង នៅក្នុងមូលដ្ឋានរបស់ខ្លួនទេ? អាជ្ញាធរនិងសមត្ថកិច្ចទាំងនោះ និងត្រូវប្រឈមបាត់បង់តំណែងទៀតផង ។
មហានជននៅក្នុងស្រុកកងមាស ស្រុកស្រីសន្ធរ និង ស្រុកចំការលើ បានលើកឡើងថា មូលហេតុ ដែលអស់លោកអាជ្ញាធរ និងសមត្ថកិច្ចស្រុកទាំង៣បានរក្សាភាពស្ងៀមស្ងាត់ ចំពោះទីតាំងមាន់ជល់តាមអនឡាញខាងលើនេះ សង្ស័យ អាជ្ញាធរខេត្ត សមត្ថកិច្វស្រុកទាំង៣ មានភាគហ៊ុនក្នុងនិងទេដឹង? ទើបបានជាអស់លោក រក្សាភាពស្ងៀមស្ងាត់ មិនមានការបង្ក្រាប ផ្គើននិងបទបញ្ជារបស់ថ្នាក់ដឹកនាំបែបនេះនោះ។
អង្គភាពអ្នកសារព័ត៌មាន យើងខ្ញុំគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំង រិះគន់ក្នុងន័យស្ថាបនា ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ហើយបណ្ដាញសារព័ត៌មាន យើងខ្ញុំរង់ចាំការឆ្លើយបំភ្លឺ គ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។