ទីតាំងបង្កប់ល្បែងស៊ីសងនៅផ្លូវលេខ៤៧៤ ក្នុងសង្កាត់បឹងត្របែក បើកដំណើរការធម្មតាវិញហើយ បន្ទាប់ពីបិទមួយរយៈ

37

ទីតាំងបង្កប់ល្បែស៊ីសងប្រភេទកាស៊ីណូ ដែលកន្លងមកគេស្គាល់ឈ្មោះថា Net 365 នៅបណ្ដោយផ្លូវលេខ៤៧៤ ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន បានបើកដំណើរការវិញហើយ និងមានអ្នកចូលលេងជាច្រើនផងដែរ តែអាជ្ញាធរមូលដ្ឋានហាក់រក្សាភាពស្ងាមស្ងាត់មិនបង្ក្រាបនោះទេ។

តាមរយៈរូបភាពដែលក្រុមការងារទើបថតបានកាលពីថ្ងៃទី១៦ ខែមករា នេះ មានក្រុមអ្នកញៀនល្បែងជាច្រើនបានចូលលេងនៅទីនោះ បន្ទាប់ពីទីតាំងនេះបិទមួយរយៈគ្រាដែលសម្ដេចតេជោបញ្ជាឲ្យអាជ្ញាធរបង្ក្រាបគ្រប់ល្បែងស៊ីសង។

ទោះបីមានបញ្ជាយ៉ាងម៉ឺងម៉ាត់ពីសម្ដេចតេជោយ៉ាងណាក៏ដោយ គេសង្កេតឃើញថា មួយរយៈចុងក្រោយនេះក្រុមម្ចាស់បើកល្បែងស៊ីសងអនឡាញគ្រប់ប្រភេទបើកដំណើរការវិញហើយ តែអាជ្ញាធរមូលដ្ឋានហាក់ដូចសម្ងំស្ងៀមមិនការបង្ក្រាបនោះទេ ពោលគឺបង្ក្រាបដោយកន្លែងប៉ុណ្ណោះ។

គួររំលឹកថា កាលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ កន្លងទៅ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញបទបញ្ជាដាច់ណាត់មួយឲ្យអភិបាលរាជធានី ខេត្ត ទូទាំង២៥ ខេត្តក្រុង ត្រូវបិទទីតាំងបនល្បែងស៊ីសង គ្រប់ប្រភេទទាំងអស់អោយខាងតែបាន។ សម្តេចតេជោហ៊ុនសែន បានបញ្ជាក់យ៉ាងច្បាស់ដាច់ណាត់ថា អាជ្ញាធរស្រុក ក្រុង ខេត្តណា ដែលមិននាំគ្នាទប់ស្កាត់និងបង្ក្រាប បទល្មើសល្បែងស៊ីសង នៅក្នុងមូលដ្ឋានរបស់ខ្លួនទេ? អាជ្ញាធរនិងសមត្ថកិច្ចទាំងនោះ នឹងត្រូវប្រឈមបាត់បង់តំណែងទៀតផង៕