ប្រជាពលរដ្ឋថា ដួលអ្នកណាដួលទៅ កុំឱ្យតែដួលចៅសង្កាត់ និងអភិបាលខណ្ឌ!

34

! ភ្នំពេញ៖ ប្រជាពលរដ្ឋមូលដ្ឋានបឹងទំពុន និងអ្នកដំណើរបានត្អូញត្អែរពីផលលំបាក នៃការរស់នៅប្រចាំថ្ងៃ និងពិបាកក្នុងការធ្វើដំណើរតាមផ្លូវ ៣៧១ បឹងទំពុន ដែលស្ថិតនៅខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

បើតាមរូបភាពមួយចំនួននេះ ត្រូវបានប្រជាពលរដ្ឋបង្ហោះលើបណ្ដាញសង្គមហ្វេសប៊ុក ដោយបង្ហាញពីស្ថានភាពផ្លូវខាងលើពោពេញទៅដោយភក់ជ្រាំ បណ្ដាលឱ្យអ្នកធ្វើដំណើរជាច្រើន រួមទាំងសិស្សសាលា ដួលរណាត់រណែងពេញផ្លូវ ។ មហាជនបានលើកឡើងថា ចំណុចខាងលើនេះ ពេលយប់ចុះអ័ព្ទ ពោលគឺហុយទ្រលោម ពេលថ្ងៃបែកភក់រអិល ដែលពិបាកក្នុងការរស់នៅ និងធ្វើដំណើរ ហើយខ្លះបានត្អូញត្អែរថា អាណិតកូនតូចៗត្រូវគេងស្រូបធូលីដីជារៀងរាល់ថ្ងៃ ។ ជុំវិញករណីខាងលើនេះផងដែរ ប្រជាពលរដ្ឋបានស្នើសុំដល់អាជ្ញាធរពាក់ព័ន្ធ មេត្តាជួយពិនិត្យមើលផ្លូវនៅទីតាំងខាងលើនេះផង ៕