សម្តេចតេជោ សម្រេចចិត្តលើកពេលនៃការជួបជុំជាមួយសិស្សនិទ្ទេសAដែលគ្រោងធ្វើនៅថ្ងៃ២៨ កុម្ភ:២០២២ ទៅពេលក្រោយវិញ

23

ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅល្ងាចថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២ បានបង្ហោះលើផេក ផ្លូវការ របស់សម្តេចថា, ដោយសារកូវីដ-១៩ មេរោគបម្លែងថ្មីឈ្មោះថាអូមីក្រុងបាននឹងកំពុងរីករាលដាលនៅទីក្រុងភ្នំពេញ។

សម្តេចមានប្រសាសន៍បន្តថា, ដើម្បីសុវត្ថិភាពសម្រាប់ចៅៗសិស្សនិទ្ទេសA​ និងអ្នកចូលរួម​ ខ្ញុំសម្រេចចិត្តលើកពេលនៃការជួបជុំជាមួយសិស្សនិទ្ទេសAដែលគ្រោងធ្វើនៅថ្ងៃ២៨​ កុម្ភ:២០២២​ ទៅពេលក្រោយវិញ។

រក្សាជីវិត​ និងសុខភាពគឺកិច្ចការចម្បងរបស់យើងទាំងអស់គ្នានាពេលនេះ។

សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា  បានក្រើនរំលឹកថា, រក្សាបានជីវិតនិងមានសុខភាពល្អមិនខ្វះទេ ពេលវេលានៃការជួបជុំ។សង្ឃឹមថាចៅៗនិងក្រុមគ្រួសារនឹងមានការយោគយល់នូវការលំបាកនេះ។