យ៉ាងហោចណាស់មានមនុស្សពីរនាក់ បានស្លាប់បាត់បង់ជីវិត និង៣អ្នកទៀតរងរបួស នៅក្នុងហេតុការណ៍ឆាបឆេះក្លិន កម្សាន្តមួយកន្លែងក្នុងក្រុងព្រះសីហនុ យីយោ Julie & Anna Tokyo
ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើលកាលពីម៉ោង ៨៖០០យប់ ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ ស្ថិតក្នុងភូមិ៣ សង្កាត់៣ ក្រុងព្រះសីហនុ(ម្តុំឧតុនិយម) ខេត្តព្រះសីហនុ ។
បើតាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា អ្នកស្លាប់ម្នាក់ជាជាងផ្សារដែក និងម្នាក់ទៀតជាមេការក្នុងក្លិប ដែលត្រូវបានបានគេកំណត់អត្តសញ្ញាណជនរងគ្រោះដែលស្លាប់ រួមមាន៖
ទី១-ឈ្មោះ ហ៊ន ស្រីវ៉េត ភេទស្រី អាយុ ១៨ឆ្នាំ(មេការ.ស្លាប់) មានទីលំនៅបច្ចុប្បន្ន ភូមិ២ សង្កាត់លេខ ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។
ទី២-ឈ្មោះ ភន មករា ភេទប្រុស (ជាងផ្សារដែក.ស្លាប់) មានស្រុកកំណើតនៅភូមិសំរោងខាងកើត ឃុំគោកព្រិច ស្រុកគិរីវង់ ខេត្តតាកែវ បច្ចុប្បន្នស្នាក់នៅ ភូមិ ៥ សង្កាត់ លេខ ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ចំណែកម្ចាស់ក្លិបមានឈ្មោះ ហុង សេង ភេទ ប្រុសអាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ។
ទី៣៖ ឈ្មោះ ណន រតនៈ អាយុ២០ឆ្នាំ មុខរបរជាងតម្លើងវាំងនន(រងរបួស)កំពុងសង្រ្គោះនៅមន្ទីពេទ្យចំការចេក
*ទី៤៖ ឈ្មោះ ប្រាក់ សារ៉ូ ភេទស្រី អាយុ៣៤ឆ្នាំ មុខរបរមេការ រងរបួសស្រាល
*ទី៥៖ ឈ្មោះ វង្ស សារុំ ភេទស្រី អាយុ២៣ឆ្នាំ មុខរបរមេការ រងរបួសស្រាល។
បច្ចុប្បន្នអ្នករងរបួសម្នាក់ កំពុងសំរាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត និងស្រ្តី២នាក់ រងរបួសស្រាលបានចេញទៅសម្រាកនៅផ្ទះវិញ។ ក្រោយហេតុការណ៍ កម្លាំងជំនាញស្នងការដ្ឋាននគរបាលខេត្ត និងកម្លាំងអធិការដ្ឋានក្រុងព្រះសីហនុ បាននាំមនុស្សចំនួន៥នាក់ មកសាកសួរនៅអធិការដ្ឋានជុំវិញហេតុការណ៍អគ្គីភ័យខាងលើ៕
ចំពោះសម្ភារខូចខាត គឺទាំងស្រុងទាំងម្តង ខណៈក្លិបនេះត្រូវបានអគ្គិភ័យលេបត្របាក់អស់ទាំងស្រុងតែម្តង។
ជុំវិញហេតុការណ៍ឆាបឆេះនេះ ត្រូវបានសមត្ថកិច្ចបានដាក់ការសន្ឋិដ្ឋានបឋមថា គឺអាចបណ្តាលមកពីជាងផ្សារដែកនៅក្នុងក្លិប ស្របពេលកំពុងផ្សារដែក អាចធ្លាក់កំទិចកំទីផ្កាភ្លើង លើសម្ភារដែលងាយឆេះ ក៏ឆេះជាអណ្ដាតភ្លើងរាលឡើងតែម្តង៕