អរគុណសន្តិភាព ជយោ!នយោបាយឈ្នះ ឈ្នះកីឡារស់ក្នុងសន្តិភាព ប្រជាពលរដ្ឋម្នាក់លេងកីឡាមួយប្រភេទ លេងកីឡាដើម្បីមិត្តភាព សុខភាព និងចៀសផុតពីបញ្ហាគ្រឿងញៀន!!!

22

រាជធានីភ្នំពេញ៖ ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ យុវនិស្សិតមហាគ្រួសារអ្នកខេត្តបន្ទាយមានជ័យ មកពី៩ក្រុង ស្រុក បើកការប្រកួតបាល់ទាត់លើកទី៤ ឆ្នាំ២០២៣ ក្រោមអធិបតីភាពឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស។

កម្មវិធីនេះ មានការអញ្ជើញចូលរួមជាគណអធិបតី ពីឯកឧត្តម ឧត្តមសេនីយ៍ឯក ឡាយ គឹមលី នាយកខុទ្ធកាល័យ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន និងជាអគ្គលេខាធិការរងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ឯកឧត្តម ឧត្តមសេនីយ៍ឯក ថោង សុគន្ធា អគ្គលេខាធិការរងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងអង្គភាពពាក់ព័ន្ធមួយចំនួន។

ការរៀបចំកម្មវិធីនេះឡើង គឺជាគំនិតផ្តួចផ្តើមរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន សំដៅពង្រឹងពង្រីកចំណងសាមគ្គីភាព មិត្តភាពរបស់យុវជនបានស្គាល់រាប់អានគ្នា ចែករំលែកបទពិសោធន៍ ព័ត៌មាននានាជួយគ្នាទៅវិញទៅមក រួមគ្នាជួយការងារសង្គមចៀសផុតពីអំពើអបាយនានាៗពិសេសគ្រឿងញៀន។