ភ្នំពេញ៖ ផ្អើលពេញបណ្ដាញសង្គមហ្វេសប៊ុកនៅល្ងាចថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣នេះ ដែលក្រុមឧកញ៉ា ភិរម្យ វិចិត្រដារ៉ា បានបង្ហោះសារទារលុយពីឧកញ៉ាផ្សេងទៀតលើបណ្ដាញសង្គមហ្វេសប៊ុកជាសាធារណៈអមដោយរូបភាពសុិចសុី ស្លៀកខោ អត់ពាក់អាវ នៅក្នុងទីកន្លែងមួយ មើលទៅទំនងសង្ស័យជាកន្លែងហាត់ប្រាណ ដែលឧកញ៉ារូបនោះអាចសង្ស័យថា មានជាប់ពាក់ព័ន្ធនឹងការជំពាក់បំណុលរបស់ឧកញ៉ា ភិរម្យ វិចិត្រដារ៉ា និង ឧកញ៉ា ហូត ជា។
បើតាមអ្នកលេងហ្វេសប៊ុកមួយបានដាក់ជាចម្ងល់ថា តើឧកញ៉ារូបណាដែលជំពាក់លុយ ឧកញ៉ា ភិរម្យ វិចិត្រដារ៉ា និងឧកញ៉ា ហូត ជា រហូតដល់ថ្នាក់ឧកញ៉ា ភិរម្យ វិចិត្រដារ៉ា បង្ហោះហ្វេសប៊ុក ទារជាសាធារណៈ នេះរឺ ជារបៀបទារលុយរបស់ក្រុមឧកញ៉ាមានក្រិត្យក្នុងសម័យហ្វេសប៊ុក?
បើយោងតាមគណនីហ្វេសប៊ុករបស់ឧកញ៉ា ភិរម្យ វិចិត្រដារ៉ា ដែលបណ្ដាញសារព័ត៌មាន The Mirror News ទើបទទួលបាននៅល្ងាចនេះមានខ្លឹមសារយ៉ាងនេះថា៖ លោកឧកញ៉ា ជំពាក់លុយអើយជួយសងពួកខ្ញុំផង កុំគេចវេសអី ខ្ញុំក៏ត្រូវទូទាត់អោយគេដែរសូមជ្រាប (ហូបតែនិយាយពីអ្នកជំពាក់)។
បើតាមអ្នកលេងហ្វេសប៊ុកផ្សេងទៀតដែលបានចូលផ្ដល់យោបល់ថា បងជាឧកញ៉ា មានឧកញ៉ាដូចគ្នាជំពាក់លុយ នៅតែគេមិនទាន់សង ចុះខ្ញុំវិញជារាស្រ្ដធម្មតា អ្នកជំពាក់លុយខ្ញុំពាក់សុទ្ធតែផ្កាយ១ទៀត សង្ឃឹមអីថាគេនឹងសងងាយៗនោះ។
ទន្ទឹមនោះ ឧកញ៉ា ភិរម្យ វិចិត្រដារ៉ា បានតបសារសារយ៉ាងនេះថា រឿងលុយ ជារឿងរបស់មនុស្ស មិនមែនជារឿងរបស់បុណ្យស័ក្ដិទេ៕