បណ្ឌិត ហ៊ុន ម៉ាណែត: សុខដុមនីយកម្មសាសនា អាចកើតមានទ្បើងទៅបានអាស្រ័យលើកត្តាចម្បង២យ៉ាង

16

បណ្ឌិត ហ៊ុន ម៉ាណែត លើកឡើងបែបនេះ ខណៈធ្វើជាតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ.កម្ពុជា ក្នុងពិធីអបអរសាទរមរតកដំណឹង ល្អ១០០ ឆ្នាំ (១៩២៣-២០២៣) ព្រឹត្តិការណ៍ប្រវត្តិសាស្ត្ររបស់គ្រិស្ទសាសនិកជននៅកម្ពុជា នារាជធានីភ្នំពេញ កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២។

បើតាមបណ្ឌិត ហ៊ុន ម៉ាណែត ដោយសារ.កត្តាសន្តិភាព និងសេរីភាព គ្រិស្តសាសនិកជននៅកម្ពុជា មានឱកាស.ពេញលេញក្នុងការប្រតិបត្តិជំនឿរបស់ខ្លួន ហើយអាចបន្តចែករំលែកសេចក្តីស្រឡាញ់ និងមេ.ត្រីភាពដល់អ្នកប្រតិបត្តិជំនឿដូចគ្នា និងដល់សង្គមជាតិទាំងមូ..ល ព្រមទាំងបានរួមចំណែកក្នុងការលើក ស្ទួយសុខដុមនីយកម្មសាសនានៅកម្ពុជា តាមរយៈការទប់ស្កាត់ ការ.កាត់បន្ថយ និងការលុបបំបាត់រាល់អំ.ពើ.ខុសច្បាប់ និងអំ.ពើ.អកុសលទាំងពួង ដើម្បីរ.ក្សាសន្តិភាព ស្ថិរភាព សន្តិសុខ  សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពដ៏ពេញលេញ ទាំងផ្លូវកា..យ ផ្លូវចិត្ត និងផ្លូវស្មារតី ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច សម្រាប់ជាផលប្រយោជន៍រួម ប្រ.កបដោយភាពសុខដុមរមនាជាដរាបតទៅ។

លោកបណ្ឌិត ហ៊ុន ម៉ាណែត អះអាងថា

សុខដុមនីយកម្ម ជាមូ..លដ្ឋានដ៏សំខាន់សម្រាប់ការទទួលបាននូវសុខសន្តិភាពពេញលេញ ទាំងសន្តិភាពផ្លូវកា..យ និងសន្តិភាពផ្លូវចិត្ត។ ក្នុងបរិបទនេះ សុខដុមនីយកម្មសាសនា អាចកើតមានទ្បើងទៅបាន គឺអាស្រ័យលើកត្តាចម្បងពីរយ៉ាង ជាអាទិ៍៖ ទី១, ការបើកចំហរនៃសហគមន៍សាសនានីមួយៗ ដោយទាំងថ្នាក់ដឹក និងសាសនិកជនទាំងអស់ ប្រ.កាន់នូវគោលជំហរទន់ភ្លន់ មិនចង្អៀត ចង្អល់ ព្រមទាំងប្រតិបត្តិខ្ជាប់ខ្ជាប់នូវការបង្រៀនរបស់ព្រះតាមរយៈព្រះគម្ពីជាអាទិភាពចម្បងបំផុត នៅក្នុងរបៀបរបបរស់នៅប្រចាំថ្ងៃ ជាពិសេសការចែកចាយសេចក្តីស្រលាញ់ និងការប្រតិបត្តិនូវអំ.ពើ.ជាកុសលល្អដល់ជនទាំងទ្បាយទាំងពួង។

ទី២, គឺការផ្តល់សិទ្ធិស្មើភាពគ្នារបស់រាជរដ្ឋាភិបាលទៅដល់គ្រប់សាសនាទាំងអស់ ដែលមានវត្តមាននៅក្នុងប្រទេសខ្លួន ដែលជាកត្តាចម្បងក្នុងការនាំមកនូវភាពជឿទុកចិត្ត ការគោរពស្រលាញ់ និងការយោគយល់អធ្យាស្រ័យគ្នា ដោយប.ង្កើតបានជាបរិស្ថានសុខដុមរមនានៅក្នុងសង្គមជាតិទាំងមូ..ល។

ក្នុងន័យនេះ រាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ប្តេជ្ញាបន្តការផ្តល់សិទ្ធិសេរីភាពពេញលេញក្នុងការគោរពប្រតិបត្តិជំនឿសាសនាទាំងអស់ ដែលមានវត្តមាននៅក្នុងប្រទេសកម្ពុជា ដើម្បីប្រជាជនបន្តរស់នៅប្រ.កបដោយសុខសន្តិភាពគ្រប់ជ្រុងជ្រោយយូរអង្វែងតរៀងទៅ។

គណបក្សប្រជាជនកម្ពុជា បានដឹកនាំកសាងប្រទេសជាតិដោយចេញពីបាតដៃទទេ ក្រោមគំនរផេះផង់ រហូតមានការអភិវឌ្ឍរីកចម្រើនដូចពេលបច្ចុប្បន្ន គឺដោយសារ.កិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និង សមាជិក-សមាជិកាបក្សគ្រប់លំដាប់ថ្នាក់ ព្រមទាំងការចូលរួមចំណែកមិនអាចខ្វះបានពីសំណាក់ប្រជាពលរដ្ឋគ្រប់ស្រទាប់។

ក្នុងន័យនេះ, បេក្ខភាពបន្តវេនរបស់គណបក្សគ្រប់ជំនាន់ ត្រូវបេ្តជ្ញាបន្តអនុវត្តនូវមាគាដ៏ប្រពៃនេះ ព្រមទាំងប្រ.កាន់យកគោលការណ៍នីតិរដ្ឋជាគោល ដើម្បីកាន់តែទទួលបាននូវការគោរពស្រលាញ់ និងជំនឿទុកចិត្តពីសំណាក់មជ្ឈដ្ឋានប្រជាពលរដ្ឋគ្រប់ជំនាន់៕