– តាមប្រភពព័ត៌មានដែរអង្គភាពVPN TV ONLINE យើងទទួលបានកាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៣ បានឲ្យដឹងថា សកម្មភាពដឹកជញ្ជូនឈើខុសច្បាប់តាមម៉ូតូកែច្នៃបានយ៉ាងរលួន ស្ថិតនៅភូមិអូរ២ សង្កាត់អូរឬស្សី ក្រុងក្រចេះ ខេត្តក្រចេះ។ សមត្ថកិច្ច និងមន្ត្រីជំនាញពាក់ព័ន្ធក្នុងខេត្តក្រចេះរក្សាភាពស្ងៀមស្ងាត់ ។
-តាមប្រភពបានបន្តថា សកម្មភាពដឹកជញ្ជូនឈើនេះ កើតឡើងយ៉ាងពេញបន្ទុក ដោយក្រុមឈ្មួញដឹកឈើតាមរម៉ក់ចេញពីច្រក 105 យកមកដាក់ពីក្រោយផ្ទះអេតចាយ ស្ថិតនៅភូមិអូរ២ សង្កាត់អូរឬស្សី ក្រុងក្រចេះ ខេត្តក្រចេះ ទើបដឹកចែកចាយតាមម៉ូតូកែច្នៃបន្តយកទៅលក់តាមសិប្បកម្មកែច្នៃ ឬក៏ដឹកចេញទៅលក់នៅវៀតណាម។
ដឹកជញ្ជូនឈើខុសច្បាប់បានយ៉ាងសេរីទាំងថ្ងៃ ទាំងយប់ពីក្រុមឈ្មួញទាំងនេះ។ ប្រហែលជាមន្ត្រីជំនាញ និងសមត្ថកិច្ចពាក់ព័ន្ធប្រហែលជាដេតលង់លក់ ឬក៏ទទួលបានផលលៀបពីឈ្មួញទាំងនោះអស់ហើយមើលទៅ ទើបមិនមានវិធានការទប់ស្កាត់ ទើបបណ្ដែតបណ្ដោយឱ្យក្រុមឈ្មួញទាំងនោះធ្វើព្យុះភ្លៀងទាំងថ្ងៃ ទាំងយប់បាន។ ហើយប្រជាពលរដ្ឋសង្ស័យថា ប្រហែលជាមានការឃុបឃិតពីមន្ត្រីជំនាញ និងសមត្ថកិច្ច ទើបឈ្មួញអាចដឹកជញ្ជូនឈើតាមម៉ូតូទាំងកណ្ដាលក្រុងបានយ៉ាងអានាធិបតេយ្យបែបនេះ។
-មជ្ឈដ្ឋាននានាបានអំពាវនាវដល់ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ ក៏ដូចជាលោក សាន្ត ប៉ុនថាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះ សូម ចាត់វិធានការទប់ស្កាត់បទល្មើសព្រៃឈើក្នុងក្រុងក្រចេះ នេះជាបន្ទាន់ផង។ដោយហេតុថាបច្ចុប្បន្នសកម្មភាពដឹកជញ្ជូនឈើទាំងនេះ បានកើតឡើងយ៉ាងអនាធិបតេយ្យទាំងថ្ងៃ ទាំងយប់ដោយគ្មានមន្ត្រីជំនាញ និងសមត្ថកិច្ចណាចាត់វិធានការបង្ក្រាបនោះទេ។ ផ្ទុយទៅវិញមន្ត្រីជំនាញ និងសមត្ថកិច្ចមួយចំនួន រក្សាភាពស្ងៀមស្ងាត់ លួចសម្ងំទទួលផលប្រយោជន៍ទើបបណ្តោយឲ្យឈ្មួញដឹកជញ្ជូនឈើយកទៅលក់បានយ៉ាងសេរីបែបនេះ។