ខេត្តព្រះសីហនុ ៖ មនុស្សពីរនាក់បានស្លា.ប់និងរបួសធ្ងន់ដោយសារតែរថយន្តធំ២គ្រឿងបុកគ្នា លើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ ១៣៦-១៣៧ ភូមិបឹងត្រាច ឃុំចំការហ្លួង ស្រុកកំពង់សីលា ខេត្តព្រះសីហនុ នៅព្រលប់ថ្ងៃទី១៤ ខែកុម្ភៈឆ្នាំ២០២២ ។
សមត្ថកិច្ចឲ្យដឹងថា រថយន្តដឹកប្រេង លឹមលុង ម៉ាកINTERNATIONAL ពណ៌ស ពាក់ស្លាកលេខភ្នំពេញ3C. 8353 បើកទិសដៅពីភ្នំពេញ-ខេត្តព្រះសីហនុ អ្នកបើកបរឈ្មោះ មិន សុភា ភេទប្រុស អាយុ២៩ឆ្នាំបាន(ស្លាប់)នៅកន្លែងកើតហេតុជនរងគ្រោះ មានទីលំនៅភូមិថ្មដា សង្កាត់កន្ទោក ខណ្ឌកំបូលរាជធានីភ្នំពេញ។
ក្នុងរថយន្តនោះមានអ្នករួមដំណើរម្នាក់ឈ្មោះ ចាន់ សៀងហេង ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរព្រូឡាន មានទីលំនៅភូមិចាំស្រី ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ(របួសធ្ងន់)។
រថយន្ត១គ្រឿងទៀត បើកបរទិសដៅផ្ទុយគ្នា ជារថយន្តដឹកទំនិញ រថយន្តម៉ាកFUSO សណ្តោងរ៉ឺម៉កពណ៌បៃតង ពាក់ស្លាកលេខភ្នំពេញ3F 9367 អ្នកបើកបរពុំទាន់ស្គាល់អត្តសញ្ញាណ(រត់គេចខ្លួន) ។
ករណីនេះសមត្ថកិច្ចចម្រុះមាននគរបាលនិង កងរាជអាវុធហត្ថបានចុះអន្តរាគមន៍សម្រួលចរាចរណ៍ នាំអ្នករបួសទៅមន្ទីរពេទ្យនិងបន្តដោះស្រាយតាមនីតិវិធី៕