ប្រភពបានឱ្យដឹងថា ផ្លូវមួយខ្សែតភ្ជាប់ពីផ្លូវជាតិលេខ៤ ទៅព្រៃស្មាច់ក្នុងភូមិព្រៃស្មាច់ ក្នុងឃុំឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មិនដែលល្អស្រួលជិះម្ដងណាឡើយ ទោះបីជាគេដឹងថា នៅតាមផ្លូវចូលភូមិព្រៃស្មាច់មានដីរបស់អ្នកមានលុយ មានអំណាច មានកិត្តិយសក្នុងសង្គមយ៉ាងណាក៏ដោយ។
ដីអ្ននមានលុយ មានអំណាច មានកិត្តិយសក្នុងសង្គម ដែលនៅក្នុងភូមិព្រៃស្មាច់នេះមានដូចជា ដីឯកឧត្តម ភឺន ផល្លា ,ដីឧកញ៉ា ម៉ែន កានី កំពុងល្បីល្បាញ, ដីឯកឧត្ដមម ស្បោង សារ៉ាត់ ប្រធានក្រុមប្រឹក្សាខេត្តព្រៃវែង, ដីអ្នកនាង ខាត់ សុឃីម តារាចម្រៀងដ៏ល្បីឈ្មោះមួយរូបនៅក្នុងសង្គមកម្ពុជាតាំងអតីតរហូតដល់បច្ចប្បន្ន និងដីរបស់អ្នកមានលុយ មានអំណាចផ្សេងទៀតផងដែរ។
ប្រភពបានបន្តទៀតថា យើងខ្ញុំសំនូមពរដល់លោក គួច ចំរើន ចៅហ្វាយខេត្តព្រះសីហនុ ដែលគេល្បីឈ្មោះបោះសំឡេងថា ជាថ្នាក់ដឹកនាំមួយរូបមានការគិតគូរពីផលលំបាកដល់មូលដ្ឋាន ជាពិសេសដល់ប្រជាពលរដ្ឋក្នុងភូមិព្រៃស្មាច់នេះ ជួយអន្តរាគមន៍ចាក់បេតុង ឬកៅស៊ូឲ្យបានស្អាតល្អផង ព្រោះដីខាងលើនេះ មានអ្នកមានលុយ មានអ្នកមានអំណាច មានអ្នកកិត្តិយសច្រើនណាស់ ហេតុអ្វីទុកផ្លូវមួយខ្សែនេះឲ្យប្រជាជនពិបាកវេទនា៕