លោកផ្កាយ២ម្នាក់បើករថយន្តឡង់គ្រីស័រទាំងស្រវឹងជោគបុកធុងទឹកប្រជាពលរដ្ឋនិងឡើងលើសួនច្បារវិមានឯករាជ្យ

57

ភ្នំពេញ៖ ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងដោយអ្នកបើកបររថយន្តឡង់គ្រីស័រសេរីទំនើបមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2AU-3868 ពណ៌ស បានជ្រុលចង្កូតទៅបុកធុងទឹករបស់អ្នកលក់ និងជ្រុលឡើងលើសួនច្បារវិមានឯករាជ្យនៅវេលាម៉ោងប្រមាណ៩:៣០នាទីយប់ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣នេះ។ នេះបើយោងតាមប្រភពព័ត៌មានដែលបណ្ដាញសារព័ត៌មាន VPN TV ONLINE ទើបទទួលបាន។

តាមប្រភពព័ត៌មានបានឲ្យដឹងថា ម្ចាស់រថយន្តបង្កហេតុខាងលើមានគេស្គាល់និងសង្ស័យថា មានឋានន្តរស័ក្តិជាឧត្ដមសេនីយ៍ទោ ឈ្មោះ យិន លីម ដែលបានបើកបររថយន្តទាំងខ្លួនស្រវឹងជោគជាំ។

ប្រភពបន្តទៀតថា សំណាងល្អដែលមិនបណ្តាលឲ្យមានអ្នករងគ្រោះថ្នាក់ ដែលចំពេលមានបងប្អូនប្រជាពលរដ្ឋអ្នកស្រឡាញ់សុខភាពជាច្រើនបាននាំគ្នាកំពុងហាត់ប្រាណ និងដើរលេងនៅលើសួន។

ប្រភពផ្សេងទៀតបានឲ្យដឹងបន្ថែមថា បើមានបុណ្យ មានស័ក្ដិ មានលុយ មានកាក់ មានរថយន្តទំនើប ហើយបែរជាផឹកស៊ីមិនប្រមាណ ប្រមាថជីវិតប្រជាជន។

ប្រភពបន្តថា សង្ឃឹមថាថ្នាក់ដឹកនាំ នឹងចាត់វិធានការតទៅលើអ្នកបើករថយន្តមួយគ្រឿងខាងលើនេះ៕