ប៉ោយប៉ែត៖ រឿ.ងរ៉ាវដ៏រសើបដែលចៅសង្កាត់ផ្សារ.កណ្តាល ក្រុងប៉ោយប៉ែត ហ៊ា.នសម្រេចក្នុងការដោះដូរដីសារធារណៈរបស់រដ្ឋមានដីសួនច្បារ និងអណ្តូងទឹកដែលមានតម្លៃរាបសែនដុល្លារដោយមិនបានស្នើសុំគោលការណ៍ទៅថ្នាក់លើនោះ ពេលនេះត្រូវបានលោកអភិបាលក្រុងស្តីបន្ទោស និងចេញសេចក្តីសម្រេចនិរាករណ៍ចោលរាល់ការសម្រេចនានារបស់រដ្ឋបាលសង្កាត់ពាក់ព័ន្ធនឹងដីធ្លីនេះ ។
លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត បានចេញលិខិតលេខ០០៨/២៣ ចុះថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ កន្លងមកនេះ ដោយសម្រេចដូចខាងក្រោម៖
ប្រ.ការ១- និរាករណ៍រាល់សេចក្ដីសម្រេចទាំងឡាយណារបស់រដ្ឋបាលសង្កាត់ផ្សារ.កណ្ដាល ដែលចេញ ជូនប្រជាពលរដ្ឋ ក្នុងការទទួលសិទ្ធិដាក់ពាក្យស្នើសុំចុះបញ្ជីកម្មសិទ្ធិដីធ្លីមានលក្ខណៈជាប្រព័ន្ធ លើដីទីលានសួនច្បារ និងដីអណ្ដូងស្នប់ទាំងអស់ នៅទីតាំងដីលំនៅឋាន សម្រាប់ដោះស្រាយជូនប្រជាពលរដ្ឋមកពីតំបន់ប៉ះពា.ល់ផ្លូវរថភ្លើ..ង (ក្រុងប៉ោយប៉ែត) ភូមិផ្សារ.កណ្តាល សង្កាត់ផ្សារ.កណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
ប្រ.ការ២- នាយករដ្ឋបាលសាលាក្រុង ការិយាល័យរៀបចំដែនដីនគររូបនីយកម្ម និងសំណង់និងភូមិបាលក្រុង ចៅសង្កាត់ផ្សារ.កណ្តាល មេភូមិផ្សារ.កណ្តាល និងអ្នកពាក់ព័ន្ធ ត្រូវអនុវត្តតាមសេចក្តីសម្រេចនេះឲ្យមានប្រសិទ្ធភាពចា..ប់ពីថ្ងៃចុះហត្ថលេខានេះតទៅ។
រាល់ការសម្រេចនិរាករណ៍រាល់ឯកសារនានារបស់រដ្ឋបាលសង្កាត់ផ្សារ.កណ្តាលធ្លាប់ចេញកន្លងមកពាក់ព័ន្ធការដោះដីអណ្តូងស្នប់ និងទីលានសួនច្បារពីសំណាក់លោកចៅក្រុងប៉ោយបានធ្វើឲ្យពលរដ្ឋអ្នកតវ៉ាប្រឆាំ.ងការដោះពិតជាត្រេកអរ ប៉ុន្តែពលរដ្ឋខ្លះទៀត ដែលបានចំណាយលុយរាប់ពាន់ដុល្លារដើម្បីទិញដីឡូត៍ក្នុងតំបន់នេះមានខកចិត្តព្រោះលុយក៏អស់ដីក៏មិនបានរងចាំមើលថាលោកចៅសង្កាត់ដោះស្រាយដោយវិធីណា?
ប្រជាពលរដ្ឋ ដែលបានចំណាយលុយទិញដីខាងលើកំពុងមានការព្រួយបារម្ភយ៉ាងខ្លាំ..ងចំពោះបញ្ហាទិញដីអស់លុយទាំងពាន់អត់បានដីទៀតដោយពួកគាត់ជឿទៅអាជ្ញាធរសង្កាត់ជាអ្នកធានាអះអាងទើបពួកគាត់ហ៊ា.នទិញដីក្នុងតម្លៃក្នុង៥០០០ដុល្លារ.ក្នុងមួយឡូត៍។ ពេលនេះក្រុងបាននិរាករណ៍ចោលរាល់ឯកសាររបស់សង្កាត់ចាំមើលអាជ្ញាធរដែលទទួលលុយពីពលរដ្ឋក្នុងការលក់ដីរដ្ឋខាងលើ ប្រគល់លុយឲ្យពលរដ្ឋអ្នកទិញវិញដែរឬទេ?
សូម រំលឹកថា កាលពី ថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០២៣ កន្លងមក មានប្រជាពលរដ្ឋរាប់សិប នាក់ ក្នុងចំណោម ៥៩៩គ្រួសារ បាន លើកគ្នា ទៅ តវ៉ាជំទាស់ និង ហា.មឃា.ត់ មិន ឲ្យ អាជ្ញាធរ សង្កាត់ ផ្សារ.កណ្ដាល និង ឈ្មួញវស់វែងចុះ បោះបង្គោលឡូត៍កំណត់ព្រំដី ដែលមានទំហំ ជិតមួយហិកតា ។
ពលរដ្ឋបាននិយាយថា ដី នោះ របស់ សហគមន៍ ដែលមានពលរដ្ឋ ចំនួន៥៩៩គ្រួសារ ដែលរងផលប៉ះពា.ល់ពី គម្រោង ស្តារឡើងវិញ ផ្លួ វ រថភ្លើ..ង ពួកគាត់សូមធ្វើការប្រឆាំ.ងដាច់ខាតមិនឱ្យ អាជ្ញា ធរដោះដូរឬផ្ទេរទៅឲ្យឯកជនដើម្បីយកលុយមកធ្វើអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនានក្នុងសង្កាត់ ។
តាមការលើកឡើងរបស់មន្ត្រី សាលាសង្កាត់ ផ្សារ.កណ្តាលថា អ្នកដែលតវ៉ាប្រឆាំ.ងការដោះដូរទីតាំងដីសួនច្បារ និងអណ្តូងស្នប់នោះ មានតិចជាងពលរដ្ឋ ដែលបានយល់ព្រម គឺក្រុមអ្នកតវ៉ាមានត្រឹមប្រហែល១០ភាគរយ នៃប្រជាពលរដ្ឋជិត ៦០០គ្រួសារ និងមានអ្នកខ្លះមិនស្ថិតក្នុងសហគមន៍នេះទេ ។ ចំដី ទីលានសួនច្បារ និងអណ្តូងនេះ មាន ទំហំជាង ៣០០០ម៉ែត្រ.ការ៉េ ប៉ុណ្ណោះ មិនមែនជិតមួយហិកតាដូចក្រុមអ្នកតវ៉ាលើកឡើងឡើយ ។
នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣ ប្រជាពលរដ្ឋបានផ្ទុះការតវ៉ាដោយមិនឲ្យអាជ្ញាធរសង្កាត់ផ្សារ.កណ្ដាល ក្រុងប៉ោយប៉ែត និងឈ្មួញ ចុះបោះបង្គោលព្រំដីទំហំ ៩៦០០ម៉ែត្ររ៉េ បម្រុងធ្វើជាដីឡូត៍លក់ដោយប្រជាពលរដ្ឋអះអាងថា ដីខាងលើនេះ ជាដីរបស់សហគមន៍ដែលមានប្រជាពលរដ្ឋ ចំនួន៥៩៩គ្រួសារ ប្រើប្រាស់រួម ដូច្នេះមិនអាចលក់ដូរបានតាមចិត្ត ក្រោមរូបភាព និងល្បិ..ចបែបនេះទេ ។
ពលរដ្ឋបានចោទថា អភិបាលក្រុងប៉ោយប៉ែត និងចៅសង្កាត់ផ្សារ.កណ្ដាល ឃុបឃិតគ្នាលក់ដីអណ្ដូង, ដីសួនសហគមន៍របស់រដ្ឋ ជិត១ហិចតា បានលុយខ្ទង់លានដុល្លារ ប៉ុន្តែពេលនេះលាតត្រដាងហើយតាមពិតលោក ស្រិល អិន ចៅសង្កាត់ ផ្សារ.កណ្តាល សម្រេចដោះដូរដីរបស់ដោយមិនបានឆ្លងយោបលឬស្នើសុំមកថ្នាក់លើទេ ។
លោក ស្រិល អិន ចៅសង្កាត់ ផ្សារ.កណ្តាល បានបដិសេដ្ឋ មិនធ្វើអត្ថាធិប្បាយដោយសារគម្រោង របស់សង្កាត់ និង សហគមន៍ត្រូវ ដោះដូរដីសួនច្បារ និងអណ្តូងស្នប់ ដើម្បី យក ថវិកា មក អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ក្នុងសង្កាត់ត្រូវបានបរាជ័យ ព្រោះពេលនេះ រដ្ឋបាល ក្រុង ប៉ោយប៉ែត បានចេញ សេចក្តី សម្រេច និរាករណ៍ រាល់ លិខិត ពាក់ព័ន្ធ រឿ.ងនេះដែលសង្កាត់ចេញកន្លងមកអស់ហើយ ៕