ពាក្យបណ្តឹងរបស់មន្ត្រីរាជការ នៃមន្ទីរផែនការខេត្តរតនគិរី ចុះថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣ ដែលប្តឹងចូលទៅសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជូយបើកការស៊ើបអង្កេតលើប្រធានមន្ទីរផែនការខេត្តរតនគិរី ដែលបានប្រព្រឹត្តអំ.ពើ.ពុករលួ.យនៅក្នុងអង្គភាពចា..ប់តាំងពីឡើងជាប្រធានរហូតដល់បច្ចុប្បន្ននេះ ។
ក្នុងរបាយការណ៍លម្អិត ចំនួន០៥ទំព័រ មាន១៦ចំណុចសំខាន់ៗ បានរៀបរាប់ទង្វើមិនប្រ.ក្រតី និងពុករលួ.យរបស់លោក ខេង វុទ្ធី ប្រធាន មន្ទី ផែនការ ខេត្ត រតនៈគិរី យ៉ាងច្បាស់លាស់ដាក់ជូនទៅសម្តេចតេជោ ។ ក្នុងរបាយការណ៍ខាងលើ បរិយាយនូវបច្ចេកទេសលោក ខេង វុទ្ធី កឹបកេងថវិកាជាតិគ្រប់រូបភាពមិនចេះតិចឡើយ មានដូចជា៖ មិនឲ្យមន្ត្រីមកធ្វើការងារជាង១០នាក់ ប្រាក់ខែគាត់យក ,ប.ង្កកប្រាក់ខែមន្ត្រីរាជកាថ្នាក់ក្រោម ,កេងប្រវ៉េញប្រាក់ប៉េសកម្ម ,ការងារលទ្ធកម្មដាក់លើខ្ទង់ចំណាយជាក់ស្តែង និងមានរឿ.ងពុករលួ.យច្រើនទៀត ដូចមានក្នុងរបាយការណ៍ស្រាប់ ។
សូមរម្លឹកផងដែរ កាលពីឆ្នាំ២០១៦ កន្លងមកក៏ធ្លាយរឿ.ងអាស្រូវរបស់លោក ខេង វុទ្ធី ដែលជា ប្រធាន មន្ទី ផែនការ យកលុយ ចំនួន ៤៥០០ ដុល្លារ ថ្នូរ រៀបចំឲ្យបេក្ខជនប្រឡងជាប់ចូល បំរើ ការងារ ជា មន្ត្រី ក្របខណ្ឌ ។
ពាក់ព័ន្ធករណីយកលុយ៤៥០០ដុល្លារនោះ លោក ខេង វុទ្ធី ធ្លាប់បា ប្រាប់ កាសែត ថា ដូចដែល យើង ដឹង ស្រាប់ ថា អ្នកបំរើ ការងារ រដ្ឋ ស.ព្វថ្ងៃ ប្រាក់ខែ តិចតួច ណាស់ គ្រប់ អង្គភាព គ្រប់ ខេត្ត ក្រុង នៅ ទូទាំង ប្រទេស តែងតែ មាន ហើយ ការសំរួល ហើយ លុយ នេះ លោក មិនមែន យក តែ ម្នាក់ឯង ទេ គឺ ថ្នាក់លើ ជា អ្នក ឲ្យយក មាន គណៈកម្មការ រៀប ចំ ការប្រឡង មាន ក្រសួង មុខងារ ក្រសួង ផែនការ ហើយ លុយ ទាំងនេះ យក ទៅ រ.ត់ការ ដើម្បី បាន ប្រឡងជាប់ ជា ក្របខ័ណ្ឌ មន្ត្រីរាជកា ។
មន្ត្រីថ្នាក់ក្រោមបានទម្លាយអំ.ពើ.ពុករលួ.យរបស់លោក ខេង វុទ្ធី ប្រធានមន្ទីរផែនការខេត្តរតនគិរី តាមរយះបាយការណ៍លម្អិត ចំនួន០៥ទំព័រ ជួនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីស្នើសុំឲ្យមានការស៊ើបអង្កេតបុគ្គលនេះផងដែរ ៕