(កណ្តាល)៖ ប្រភពច្បាស់ការណ៍ បានអះអាងប្រាប់ថាៈ មានការលួចបើកសង្វៀន បញ្ជល់មាន់ខ្នាតធំយ៉ាងគគ្រឹកគគ្រេងបំផុត! នៅក្នុង”បន្ទាយអង្គរក្ស ពោងលឿង”ស្ថិតនៅភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។
ប៉ុន្តែៈករណីនេះត្រូវបានលោក យី វណ្ណដា អធិការក្រុងតាខ្មៅ បដិសេធ!។សេចក្ដីរាយការណ៍បានបង្ហើបប្រាប់ថាៈ សង្វៀនជល់មាន់ ខ្នាតធំ នៅក្នុង”បន្ទាយអង្គរក្សពោងលឿង” គឺគេលេងក្នុងបន្ទាយតែម្ដង.គ្រាន់តែនៅប៉ែកខាងក្រោយ និងជាប់របងខាងក្រោយ!។
ជាក់ស្ដែងៈ នៅរសៀលថ្ងៃទី១៥.០១.២០២៣ ម្សិលមិញមានក្រុមអ្នកញៀនល្បែង រាប់សិបនាក់ បានប្រមូលផ្ដុំគ្នា លេងល្បែងបញ្ជល់មាន់ក្នុង”បន្ទាយអង្គរក្សពោងលឿង”ត្រង់ចំណុចខាងលើយ៉ាងច្រើនកុះករ។
ប្រភពបន្តថាៈ ក្រុមអ្នកញៀនល្បែងទាំងនោះ ភាគច្រើនជាកងកម្លាំងអង្គរក្ស មន្ត្រីសមត្ថកិច្ច អ្នករកស៊ីធំៗនិងអ្នកមានលុយ.!។
ដោយពួកគេ ភ្នាល់ចាក់លុយក្នុងមាន់ជល់១គូៗ ចាប់ពី១.០០០$(មួយពាន់ដុល្លារ)ទៅ១០.០០០$(មួយម៉ឺនដុល្លារ)ឯណោះ!។
ប្រភពដដែលបន្តថាៈ ការបើកសង្វៀនបញ្ជល់មាន់ ខ្នាតធំ នៅក្នុង”បន្ទាយអង្គរក្ស ពោងលឿង”ស្ថិតនៅភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល នេះដែរ ជាមធ្យមលេងក្នុង១សប្ដាហ៍២ថ្ងៃ គឺថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ! ។
ក្រោយទទួលបាន សេចក្ដីរាយការណ៍បែបនោះ នៅរសៀលថ្ងៃទី១៥.០១.២០២៣ សមត្ថកិច្ចប៉ូលិសក្រុងតាខ្មៅ ។
បានចុះទៅពិនិត្យ ដោយអឺតចុះអឺតឡើង នៅតែខាងក្រៅរបង”បន្ទាយអង្គរក្ស ពោងលឿ”ដោយពុំបានចូលទៅមើលជាក់ស្ដែងខាងក្នុងបន្ទាយឡើយ រួចក៏ត្រឡប់មកវិញ.!។
ពាក់ព័ន្ធករណីនេះនៅព្រឹកទី១៦.០១.២០២៣ លោក យី វណ្ណដា អធិការក្រុងតាខ្មៅ បានថ្លែងប្រាប់សារព័ត៌មានយើងថាៈ ដំបូងលោកទទួលព័ត៌មានថាៈ មានការលេងល្បែងក្នុង”បន្ទាយអង្គរក្ស ពោងលឿង”។
ប៉ុន្តែក្រោយឱ្យមន្ត្រី ចុះពិនិត្យគឺមិនមានការលេងល្បែងនោះទេ!។
-ចំពោះសំនួរថាៈ តើការចុះពិនិត្យនោះ បានចូលក្នុងបន្ទាយជាក់ស្ដែងឬទេ..?។
-លោកអធិការថាៈ មិនបានចូលពិនិត្យជាក់ស្ដែងទេ គឺនៅខាងក្រៅរបង ព្រោះមិនមានបទបញ្ជា ឬការអនុញ្ញាតឱ្យចូល!។
-ករណីនេះ គ្រាន់តែទៅអឺតឡឺម ឆ្វែលខាងក្រៅរបង លោក យី វណ្ណដា អះអាងថាៈ មិនមានការបើកល្បែងទៅហើយ!។
ទោះជាយ៉ាងណាក្ដី មជ្ឈដ្ឋានអ្នកច្បាប់ ក៏ដូចជាមហាជនទូទៅ សូមស្នើយ៉ាងទទូចដល់ នាយឧត្ដមសេនីយ៍ ហ៊ីង ប៊ុនហៀង មេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស សូមមេត្តាបើកការស្រាវជ្រាវ ដើម្បីចាត់វិធានការ លើមន្ត្រីក្រោមឱវាទមួយក្ដាប់តូច។ដែលរងការចោទប្រកាន់ថាៈ លួចបើកសង្វៀនបញ្ជល់មាន់ខ្នាតយក្សក្នុង”បន្ទាយអង្គរក្ស ពោងលឿង”នៅក្រុងតាខ្មៅ។
ដើម្បីគោរពតាមបទបញ្ជា របស់សម្ដេចតេជោ ហ៊ុន សែន ដែលតម្រូវឱ្យបង្ក្រាបល្បែងស៊ីសងខុសច្បាប់ ទូទាំងប្រទេស ដោយគ្មានការលើកលែង។