មេគយ និងមេប៉ុស្តិ៍នគរបាល និងមន្ត្រីពាក់ព័ន្ធដទៃទៀត ប្រចាំច្រកព្រំដែនបុសមន កំពុងត្រូវប៉ាន់ខ្លាំងពីការប្រមូលលុយពីរថយន្តដឹកទនិញនាំចូលពីប្រទេសវៀតណាម

44

ស្វា..យរៀង៖ ប្រធានការិល័យគយ និងរដ្ឋាករមេប៉ុស្តិ៍នគរបាលច្រ.កទ្វា ព្រមទាំងស្ថាប័នពាក់ព័ន្ធដែលឈរជើង នៅច្រ.កទ្វាទ្វេភាគីកម្ពុជា-វៀតណាម បុសមន កំពុងសហការគ្នាយ៉ាងរលូនសំងំប្រមូ..លលុយពីរថយន្តដឹកទំនិញគ្រប់ប្រភេ..ទដែលចូលមកពីវៀតណាមគេ.ចពន្ធ និងភាគច្រើនទំនិញបង់ពន្ធមិនគ្រប់ ។

តាមប្រភពព័ត៌មាន បានឱ្យដឹងថា ច្រ.កព្រំដែនទ្វេភាគីបុសមន ស្រុករំដួល ខេត្តស្វា..យរៀង ដែលមានលោក ឃុត សាលីន ប្រធានការិយាល័យ និងរដ្ឋាករ ,លោក គង់ ណារិន្ទ មេប៉ុស្តិ៍នគរបាល និងមន្ត្រីពាក់ព័ន្ធដទៃទៀត បានសហការគ្នាយ៉ាងរលួនបើកឱ្យមានរ.ត់ពន្ធទំនិញផ្សេងៗដោយខុសច្បាប់មកកម្ពុជា និងបង់ពន្ធមិនគ្រប់នាំឱ្យរដ្ឋបាត់ចំណូលយ៉ាងច្រើនក្នុងមួយខែដោយថវិកាមួយផ្នែកនោះចូលទៅហោប៉ៅមន្ត្រីខិលខួចយកធ្វើមានធ្វើបានតែម្តង ។

តាមប្រភពបានបង្ហើបប្រាប់ថា នៅច្រ.កទ្វាព្រំដែនទ្វេភាគីបុសមន មានផែស្ងួតសម្រាប់ផ្ទេរទំនិញនាំចូលពីប្រទេសវៀតណាម ដែលមានមុខទំនិញដូចជា៖ ពូក តុ កៅអី ទូ ដែកក្រឡាក្រួច សម្ភារៈគ្រឿ.ងជ័រ សំបកម៉ូតូ បន្លែផ្លែឈើ បន្លែ និងផ្លែឈើគ្រប់ប្រភេ..ទ ។ បើតាមការសង្កេតជារៀងរាល់ថ្ងៃទំនិញនាំចូលពីប្រទេសវៀតណាម ជាមធ្យមក្នុងមួយថ្ងៃៗយ៉ាងហោចណាស់ ៥០គ្រឿ.ងដឹកយកទៅលក់នៅរាជធានីភ្នំពេញ ,ខេត្តស្វា..យរៀង ,ខេត្តកណ្តាល ,ខេត្តព្រៃវែង និងខេត្ត…..មួយចំនួនទៀត  ។

រាល់ការនាំចូលទំនិញ បន្លែ ផ្លែឈើ និងផលិតផលចំណីអាហារគ្រប់បែបយ៉ាងដែលនាំចូលពីប្រទេសវៀតណាមមិនបានឆ្លងកាត់ការត្រួតពិនិត្យគុណភាពឬផលប៉ះពា.ល់ឱ្យបានត្រឹមត្រូវទេ ព្រោះតែមន្ត្រីពាក់ព័ន្ធដែលឈរជើងនៅច្រ.កទ្វាព្រំដែនទ្វាភាគីបុសមនខ្វះការទទួលខុសត្រូវ និងធូរលុងខ្លាំ..ងណា..ស់ដោយសារពួកគាត់ទទួលបានផលលាភមួយផ្នែកណាមួយក្រុមឈ្មួញរ.កស៊ីនាំទំនិញចូលដោយមិនខ្វល់ពីផលប៉ះពា.ល់ដល់សុខភាពប្រជាពលរដ្ឋអ្នកប្រើប្រាស់ឡើយ ។

ក្រុមអ្នករ.កស៊ីដឹកបន្លែ ផ្លែឈើ បានត្អូញត្អែរថា ការដឹកទំនិញតាមច្រ.កព្រំដែនទ្វេភាគីបុសមននេះ មានសមត្ថកិ.ច្ចពាក់ព័ន្ធដាក់គោលដៅដូចខ្យងឈរចាំយកលុយពីអ្នកបើករថយន្តដឹកទំនិញតូចធំ និងម៉ូតូរ៉ឺម៉កមិនដឹងថាមកពីស្ថាបន័ណាខ្លះនោះទេ គឺចា..ប់ពីច្រ.កទ្វារព្រំដែនបុសមនមកដល់កែងផ្លូវជាតិលេខ១៣ មាន៤ទៅ៥កន្លែង ។ ក្រុមអ្នករ.កស៊ីបានបន្តទៀតថា ក្នុងចំណោមសមត្ថកិ.ច្ចទាំងនោះ មន្ត្រីការិយាល័យគយ និងរដ្ឋាកររ.កច្រើនជាងគេ ក្នុងឡានសាំយ៉ុងមួយគ្រឿ.ងដឹកបន្លែ ផ្លែឈើតម្រូវឱ្យបង់ពី២៥ទៅ៣៥ម៉ឺនរៀល ប៉ុន្តែក្នុងវិក័យគយចេញមកតម្លៃតែជាង ១៤ម៉ឺនរៀលប៉ុណ្ណោះ ។ ចំពោះរថយន្តធំៗបង់លុយឱ្យមន្ត្រីគយចា..ប់ពីជាងមួយលានរៀលឡើងតាមជាក់ស្តែង ។

ចំពោះការដាក់កុងត្រូលជជុះតាមផ្លូវដែលនាំឲ្យប៉ះពា.ល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ជាពិសេសប្រឆាំ.ងនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលស្តីពី ការ.កាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋ និងសូមជួ..យពិនិត្យមើលការអនុវត្តរបស់មេគយច្រ.កទ្វារទ្វេភាគីបុសមននេះផង ព្រោះក្រុមឈ្មួញបានត្អូញត្អែរខ្លាំ..ងណា..ស់អំពីការយកលុយដឹកតាមម៉ូតូ ម៉ូតូសណ្តោងរឺម៉ក រថយន្តតូចៗអត់ចេញវិក័យបត្របង់ពន្ធ និងបង់ពន្ធមិនគ្រប់ក៏មាន ៕