ករណីឃាតកម្មលើនារីម្នាក់របរទទួលបញ្ចាំ ត្រូវគេសម្លាប់ នៅក្នុងបន្ទប់ទឹក ណាហ្គាវើល

280

ភ្នំពេញ ៖ ករណីឃាតកម្មលើនារីស្រស់សោភាម្នាក់ ដែលមានមុខរបរទទួលបញ្ចាំ ត្រូវជនមិនស្គាល់មុខសម្លាប់ នៅក្នុងបន្ទប់ទឹក ណាហ្គាវើលទី១ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីវេលាម៉ោងជាង១០យប់ ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ ដោយប្លន់យកទ្រព្យសម្បត្តិច្រើនសន្ធឹកសន្ធាប់ ។

គណនេយ្យហ្វេសបុក Dan Heng Enter បាននង្ហោះនាព្រឹកថ្ងៃទី ១៧ ខែមករានេះថា « ស្រី្តស្រស់ស្អាត ឈ្មោះហ្គិច ជាកុងសុី(ទទួលបញ្ចាំ) នៅកាសុីណូ ណាហ្គាលវើលទី១ ត្រូវបានជនមិនស្គាល់មុខ អា ក និងចាក់សម្លាប់ជាច្រើនកាំបិត នៅក្នុងបន្ទប់ទឹកជាន់ទី១ កាលពីវេលាម៉ោងជាង ១០យប់ ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣  ដោយប្លន់យកទ្រព្យសម្បត្តិ ប្រមាណជាង៦០មុឺនដុល្លាអាមេរិក ដោយសុវត្ថិភាព ។

ពាក់ព័ន្ធករណីខាងលើនេះ បើយោងតាមប្រភពបានបង្ហើបឱ្យដឹងថា ពិតជាករណីខាងលើប្រាកដមែន តែចំនួនទ្រព្យ មិនទាន់ប្រាកដនៅឡើយ ដោយសមត្ថកិច្ចកំពុងស៊ើបអង្កេតស្រាវជ្រាវ និងប្រម៉ាញ់ចាប់ជនដៃដល់ ៕