លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ដឹកនាំកម្លាំងចុះត្រួតពិនិត្យនិងសួរសុខទុក្ខប្រជាពលរដ្ឋរងផលប៉ះពាល់ដោយសារទឹកហូរបុកបណ្ដាលឲ្យខួចខាតផ្ទះសម្បែង

13

កណ្តាល៖ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ បានដឹកនាំមន្ត្រីក្រោមឱវាទចុះត្រួតពិនិត្យនិងសួរសុខទុក្ខប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារការបាក់ច្រាំង

ធ្វើឲ្យខូចខាត និងបាត់បង់ផ្ទះសម្បែងនៅតាមព្រែកថីដោយសារទឹកហូរបុកខ្លាំងនៅភូមិព្រែកថី សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល។

បើយោងតាមលោក ឃឹម សំភារ អភិបាលនៃគណៈអភិបាលក្រុងតាខ្មៅបានប្រាប់ឲ្យបណ្ដាញសារព័ត៌មាន VPN TV ONLINE ឲ្យដឹងថា ចំពោះស្ថានភាពទឹកគិតត្រឹមថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង ៤ ល្ងាច ស្ថានភាពទឹកដូចខាងក្រោម៖

១-សង្កាត់កំពង់សំណាញ់បានរងផលប៉ះពាល់ក្នងភូមិចំនួន២គឺ ភូមិព្រែករាំង១ និងភូមិអាចម៍កុកដោយដំណាំអនុផលចំនួន ១៥ហិកតានិងដំណាំផ្សេងៗមានត្រកួនចំនួន១០ហិកតា។

២-សង្កាត់រការខ្ពស់បានរងការប៉ះពាល់២ភូមិគឺ ភូមិព្រែកសំរោង និងភូមិព្រែកថីដោយប៉ះពាល់ផ្ទះប្រជាពលរដ្ឋ បាក់ចូលព្រែកចំនួន៤ខ្នងនិងបានប៉ះពាល់ផ្ទះប្រជាពលរដ្ឋធ្ងន់ធ្ងរចំនួន២៤ខ្នងរួមទាំងប៉ះពាល់បន្លែអនុផលចំនួន១៥ហិកតា៕