នៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣នេះ នៅសាលប្រជុំនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអនុញ្ញាតិឲ្យលោក លី ស៊ាងមុីង

36

នៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣នេះ នៅសាលប្រជុំនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអនុញ្ញាតិឲ្យលោក លី ស៊ាងមុីង ( Mr. LI XIANG MING ) ទីប្រឹក្សា​ទំនាក់ទំនងកិច្ចការនគរបាលនៃស្ថានទូតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា ដឹកនាំគណប្រតិភូ ដេីម្បីចូលសម្តែងការគួរសម ជួបសំណេះសំណាល និងពិភាក្សាការងារ ក្នុងកិច្ចសហការប្រតិបត្តិការរវាងស្ថានទូតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា និងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក៏ដូចជាកិច្ចសហការប្រតិបត្តិការរវាងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងស្នងការដ្ឋានសន្តិសុខសាធារណ: នគរបាលទីក្រុងប៉េកាំង ផងដែរ ។ កិច្ចពិភាក្សា និងការជួបសំណេះសំណាលនេះ បញ្ចប់ដោយភាពរីករាយ និងស្និតស្នាល ។