សូមថែរក្សាសុខភាព..! ក្រសួងធនធានទឹក ជូនដំណឹងពីស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី ១៨ ដល់ថ្ងៃទី ២៤ មករា. អាកាសធាតុចុះត្រជាក់ពីកម្រិតខ្សោយទៅបង្គួរ

12

ភ្នំពេញ ÷ ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃ 17 ខែមករានេះ បានចេញសេចក្តីជូនដំណឹង ស្ដីពីស្ថានភាពធាតុអាកាសកម្ពុជា ចាប់ពីថ្ងៃទី ១៨ ដល់ថ្ងៃទី ២៤ ខែមករា ឆ្នាំ ២០២៣។

ក្រសួងធនធានទឹកបានបញ្ជាក់ថា ទ្រនុងនៃសម្ពាធខ្ពស់(ចិន) និងខ្យល់មូសុងឦសាន្ត បក់ក្នុងល្បឿនពីមធ្យមទៅបង្គួរ បន្តមានឥទ្ធិពលមកលើព្រះរាជាណាចក្រកម្ពុជា ក្នុងអំឡុងមួយសប្តាហ៍ខាងមុខនេះ ។ ស្ថានភាពបែបនេះនឹងធ្វើឲ្យ÷

១÷តំបន់ទំនាបកណ្ដាល

* សីតុណ្ហភាពអតិប្បរមា មានពី ២០-២៣ អង្សាសេ

* សីតុណ្ហភាពអតិប្បរមា មានពី ៣០-៣២ អង្សាសេ

* អាកាសធាតុអាចចុះត្រជាក់ពីកម្រិតមធ្យម ពិសេសទំនាបភាគពាយព្យមានជាអាទិ៍÷ បន្ទាយមានជ័យ និងខេត្តប៉ៃលិន។

២÷ តំបន់ខ្ពង់រាប

* សីតុណ្ហភាពអតិបរមា មានពី ១៧-២១ អង្សាសេ

* សីតុណ្ហភាពអតិបរមា មានពី ២៩-៣១ អង្សាសេ

* អាកាសធាតុអាចចុះត្រជាក់ ក្នុងកម្រិតមធ្យមទៅបង្គួរ ពិសេសម្ដុំភ្នំដងរែក និងកំពុងរៀបឦសាន្តមានជាអាទិ៍÷

ខេត្តមណ្ឌលគិរី.រតនគីរី.ឧត្តរមានជ័យ និងខេត្តព្រះវិហារ។

៣÷ តំបន់មាត់សមុទ្រ

* សីតុណ្ហភាពអតិប្បរមា មានពី ២២-២៤ អង្សាសេ

* សីតុណ្ហភាពអតិប្បរមា មានពី ៣១-៣៣ អង្សាសេ

* អាកាសធាតុអាចចុះត្រជាក់ក្នុងកម្រិតខ្សោយ។

ជាមួយគ្នានេះក្រសួងធនធានទឹក បានអំពាវនាវដោយសាធារណជន បង្កើនការប្រុងប្រយ័ត្ន ចំពោះស្ថានភាពចុះត្រជាក់៕