ក្រចេះ:សពជនរងគ្រោះឈ្មោះ វ៉ា ហ៊ីន ភេទស្រី អាយុ៤៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិកររស់នៅភូមិអូរគគីរ ឃុំដារ ស្រុកចិត្របុរី ខេត្តក្រចេះ។បានសំរេចចិត្តធ្វើអត្តឃាតបញ្ចប់ជីវិតដោយខ្លួនឯងនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣ នៅវេលាម៉ោ១៦និង៥៣នាទី នៅថ្ងៃកើតហេតុឈ្មោះ វ៉ា ហ៊ីន បានយកធុងទឹកកកមកដាក់ជាន់ពីលើហើយក៏បានយកខ្សែគោចងកនឹងធ្នឹមផ្ទះនៅខាងលើផ្ទះបណ្ដាលអោយស្លាប់តែម្ដង។
ប្រភពពីឈ្មោះ ស៊ាន ផេង ភេទប្រុស អាយុ១០ឆ្នាំ ត្រូវជាកូនបានអោយដឹងថា ម្ដាយរបស់ខ្លួនឈ្មោះ វ៉ា ហ៊ីន សព្វថ្ងៃរស់នៅពីរនាក់រូបខ្លួន ចំណែកឪពុកទៅធ្វើការនៅឯខេត្តឆ្ងាយយូរៗទេីបមកផ្ទះម្ដង ហើយម្ដាយជាមនុស្សញៀនស្រា(ស្រវឹងជាប្រចាំផងនោះ) នៅពេលកើតហេតុខ្លួនបានឃើញម្ដាយយកសម្ភារ:មករៀបចំហើយប្រាប់ខ្លួនថា នឹងចងកសម្លាប់ខ្លួនៗក៏បានរត់ទៅហៅអ្នកជិតខាងអោយមកជួយប៉ុន្តែពេលមកដល់ផ្ទះវិញឃើញម្ដាយចងកស្លាប់បាត់ទៅហើយទើបរាយការណ៍ជូនសមត្ថកិច្ចតែម្ដង។
ប្រភពពីសមត្ថកិច្ច ក្រោយពីកម្លាំងជំនាញ បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ដារ នៃអធិការដ្ឋាននគរបាលស្រុកចិត្របុរីចុះមកដល់កន្លែងកើតហេតុនឹងពិនិត្យឃើញថាសពឈ្មោះ វ៉ា ហ៊ីន ពុំមានពាក់ព័ន្ធទៅនឹងបទល្មើសព្រហ្មទណ្ឌណាមួយនោះទេហើយក៏បានធ្វើកំណត់ហេតុប្រគល់ជូនក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណីផងដែរ ។