ផ្នែកព័ត៌មាននិងផ្សព្វផ្សាយ កម្មវិធីអាជីវកម្មចល័តនិងកម្មករសំណង់របស់ សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ បានរៀបចំពិធីប្រជុំបូកសរុបលទ្ធផលប្រចាំឆ្នាំ២០២២ និងលើកទិសបន្តឆ្នាំ២០២៣ ដឹកនាំដោយលោក គឹម សុខរី នាយកកម្មវិធីអាជីវកម្មចល័តនិងកម្មករសំណង់នៃសហភាពសព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំនិងសមាជិក សមាជិកា ជាច្រើនរូបផងដែរ។
ក្នុងកិច្ចប្រជុំនេះផងដែរលោកប្រធានផ្នែកព័ត៌មាន និងផ្សព្វផ្សាយនៃកម្មវិធីបានធ្វេីរបាយការណ៍យ៉ាងក្បោះក្បាយសកម្មភាពការងារក្នុងឆ្នាំកន្លងមកជូនដល់ថ្នាក់ដឹកនាំសមាជិកសមាជិកាទាំងអស់នៃកម្មវិធី។
ក្រោយពីបានធ្វើការសំណេះសំណាលដោយក្តីសោមនស្សរីករាយ ស្និទ្ធស្នាល និងបានផ្តល់អនុសាសន៍មួយចំនួនដល់ផ្នែកសម្រាប់អនុវត្តន៍បន្ត។ ជាចុងបញ្ចប់លោកនាយកកម្មវិធីក៏បានអញ្ជើញប្រគល់ជូនសេចក្តីសម្រេចដល់សមាជិក និងសមាជិកា នៃផ្នែកព័ត៌មាន និងផ្សព្វផ្សាយ នៃកម្មវិធីអាជីវកម្មវល័ត និងកម្មករសំណង់ នៃ ស.ស.យ.ក រាជធានីភ្នំពេញ ។