កណ្តាល៖ ដោយមានការយកចិត្តទុកដាក់ខ្ពស់ពីលោកវរសេនីយ៍ឯក យី វណ្ណដា អធិការនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ នៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ បានចាត់តាំងលោកអធិការរងចំនួន០៣រូប ដោយសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលតាខ្មៅ និងកម្លាំងសង្កាត់តាខ្មៅឲ្យចុះផ្សព្វផ្សាយគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្តិភាពនៅក្នុងវិទ្យាល័យ ហ៊ុន សែន សេរីភាព។
គួរជម្រាបជូនថា លក្ខសម្បត្តិ៧យ៉ាងនៃគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្តិភាពរួមមាន៖
១-ផ្តល់សេវាសារធារណៈជាពិសេសសេវារដ្ឋបាលប្រកបដោយគុណភាព តម្លាភាព និងទទួលបានជំនឿទុកចិត្ត។
២-គ្មានបទល្មើស លួច ឆក់ ប្លន់ គ្រឿញៀន ល្បែងសុីសងខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ។
៣-មានសណ្ដាប់ធ្នាប់សាធារណៈល្អជាពិសេស គ្មានគ្រោះថ្នាក់ចរាចរណ៍។
៤-គ្មានអំពើអនាចារ គ្មានការជួញដូរមនុស្ស ពិសេសស្រ្តីនិងកុមារ គ្មានអំពើហិង្សាក្នុងគ្រួសារ និងគ្មានក្មេងទំនើង។
៥-ដោះស្រាយវិវាទនៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការប្រកបដោយគុណភាពនិងប្រសិទ្ធភាព។
៦-មានអនាម័យ មានសោភ័ណភាពល្អ និងមានបរិស្ថានល្អ។
៧-ឆ្លើយតបបានទាន់ពេលវេលា ចំពោះគ្រោះមហន្តរាយនិងរាល់ជំងឺឆ្លងរាតត្បាតកាចសាហាវប្រកបដោយប្រសិទ្ធភាព។
គួរជម្រាបជូនបន្ថែមថា ចំពោះបញ្ហាប្រឈមដែលសមត្ថកិច្ចនិងអាជ្ញាធរមូលដ្ឋានលើកឡើងរួមមាន៖ បញ្ហាគ្រឿងញៀននិងគ្រោះថ្នាក់ចរាចរណ៍៕