សម្ដេចតេជោ ជំរុញក្រសួងព័ត៌មាន ត្រូវខិតខំធ្វើឲ្យច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មានចេញបាននៅអាណត្តិទី៧ និងថ្នាលឌីជីថលចេញរួចនៅឆ្នាំ២០២៥

8

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់អនុសាសន៍ឲ្យក្រសួងព័ត៌មាន ត្រូវខិតខំធ្វើឲ្យច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មាន ចេញបាននៅអាណត្តិទី៧ និងថ្នាលឌីជីថលចេញរួចនៅឆ្នាំ២០២៥ ។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ដូចនេះនៅក្នុងពិធីអញ្ជើញជួបអ្នកសារព័ត៌មានប្រមាណជាង ៤ ០០០នាក់ នៅមជ្ឈមណ្ឌលសន្និ​​បាត និងពិព័រណ៌កោះពេជ្រ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣៕