សម្តេចតេជោ ជូនកាដូជាកិត្តិយសដ៏ធំដល់រដ្ឋមន្រ្តីក្រសួងព័ត៌មានក្នុងការដឹកនាំនៃវិស័យព័ត៌មាននៅកម្ពុជា

12

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ផ្តល់កាដូជូនរដ្ឋមន្រ្តីក្រសួងព័ត៌មានជាកិត្តិយសដ៏ធំក្នុងការដឹកនាំព័ត៌មាននៅកម្ពុជា។

សម្តេចតេជោ បានសំដែងការសាទរជាមួយអ្នកសារព័ត៌មានពាក់ព័ន្ធនឹងការប្រយុទ្ធប្រឆាំងនិងកូវីដ-១៩ នៅកម្ពុជា។

សម្តេចតេជោបន្តថា សុំកោតសរសើរចំក្រសួងព័ត៌មាន ដែលបានដឹកនាំការងាររបស់ខ្លួនបានយ៉ាងល្អពិសេសនៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនានាដែលកម្ពុជាក្នុងឋានៈជាប្រធានអាស៊ាន ដែលនៅក្នុងកិច្ចប្រជុំនោះគ្មានអ្នកសារព័ត៌មានណាមួយត្រូវអត់បាយ អត់អ៉ីនធើណិតនោះទេ អ្នកសារព័ត៌មានមកពីគ្រប់ទិសទីបានផ្សព្វផ្សាយយ៉ាងទូលំទូលាយ ។

សម្តេចបានបន្តថា ខ្ញុំសូមចែករំលែកនូវជោគជ័យនេះចំពោះអ្នកសារព័ត៌មានទាំងអស់ដែលបានចូលរួមនៅក្នុងការផ្សព្វផ្សាយព័ត៌មាននេះ៕