សម្ដេចតេជោ ហ៊ុន សែន បានចេញអនុក្រឹត្យ ផ្ទេរ និងតែងតាំងមុខដំណែង នគរបាលថ្នាក់ឧត្ដមសេនីយ៍ ចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ នៃក្រសួងមហាផ្ទៃ

26

សម្ដេចតេជោ ហ៊ុន សែន បានចេញអនុក្រឹត្យ ផ្ទេរ និងតែងតាំងមុខដំណែង នគរបាលថ្នាក់ឧត្ដមសេនីយ៍ ចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ នៃក្រសួងមហាផ្ទៃ ដែលមានដូចជា៖

១. លោកឧត្ដមសេនីយ៍ឯក អ៉ឹង ដារ៉េត ពីប្រធានអង្គភាពអន្តរាគមន៍ ទៅជាអនុប្រធាននាយកដ្ឋានកណ្ដាលសណ្ដាប់ធ្នាប់ ។

២. លោកឧត្ដមសេនីយ៍ឯក សែម សុតាន់ ពីប្រធានអង្គភាពតម្រួតបទបញ្ជា ទៅជាប្រធានអង្គភាពអន្តរាគមន៍ ។

៣. លោកឧត្ដមសេនីយ៍ទោ ឆឹង កុមារ ជាប្រធានអង្គភាពតម្រួតបទបញ្ជា ។