ខេត្តស្វាយរៀង ៖ សមត្ថកិច្ចនគរបាលឃាត់ខ្លួនបុរសសង្ស័យម្នាក់ជាគ្រូពេទ្យឯកជនមកសាកសួរក្នុងករណីមនុស្សឃា..តដោយអចេតនា ដោយបានចាក់ថ្នាំអោយក្មេង.ប្រុសម្នាក់ដែលឈឺចុកពោះហើយបន្ទាប់មកប្រកា.ច់ខាំអណ្ដាតបែកព.ពុះមាត់ បណ្ដាលអោយស្លា..ប់ភ្លាមៗ។
ការឃាត់ខ្លួននេះធ្វើឡើងនៅវេលាម៉ោង១២និង៣៥នាទីថ្ងៃទី ១២ ខែ កុម្ភៈ ឆ្នាំ ២០២២ ស្ថិតត្រង់ចំណុចភូមិ កណ្ដាលឃុំស្វាយចេក ស្រុករំដួល។
យោងតាមសមត្ថកិច្ចនគរបាលបានអោយដឹងថាបុរសសង្ស័យមានឈ្មោះ វ៉ាត់ ចន្ថន អាយុ ៣៦ ឆ្នាំមុខរបរគ្រូពេទ្យ រស់នៅភូមិកណ្ដាលឃុំស្វាយចេក ស្រុករំដួល។
ចំណែកក្មេងប្រុសរងគ្រោះមានឈ្មោះ ជៀក ណាដេត អាយុ ៧ឆ្នាំជាសិស្សរស់នៅ ភូមិថ្មីឃុំស្វាយចេក ស្រុករំដួល ។
សមត្ថកិច្ចបានបញ្ជាក់ថាមានករណីមនុស្សឃាតដោយអចេតនាមួយកើតឡើងបង្កដោយជនសង្ស័យឈ្មោះ វ៉ាត់ ចន្ថន បានពិនិត្យនិងចាក់ថ្នាំអោយកុមា.រាឈ្មោះ ជៀក ណាដេត ។
ប្រភពបន្តថាពេលដែលបុរសខាងលើបានដកម្ជុលចាក់រួចស្រាប់តែក្មេងរង.គ្រោះមានសភាពប្រកាច់ខាំអណ្ដាតបែកពពុះ.មាត់ បណ្ដាលអោយស្លា..ប់ភ្លាមៗបង្កការភ្ញាក់ផ្អើលដល់ក្រុមគ្រួសារតែម្ដង។
ក្រោយពីពិនិត្យសពរួចសមត្ថកិច្ចបានធ្វើកំណត់ហេតុនិងប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកជនសង្ស័យឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុករំដួលដើម្បីចាត់ការបន្តតាមច្បាប់ ៕