ខេត្តព្រះសីហនុ ៖ កាលពីល្ងាចថ្ងៃ១០ ខែមករា ឆ្នាំ២០២៣ លោកឧកញ៉ា ទៀ វិចិត្រ បានឧបត្ថម្ភថវិកាជូនជីដូនមួយរូប ដែលជិះរថយន្តមកពីសៀមរាប ស្កាត់មករកជួបលោកឧកញ៉ាដោយផ្ទាល់នៅក្រុងព្រះសីហនុ ដើម្បីសុំឲ្យលោកឧកញ៉ាជួយ ដោយសារក្នុងគ្រួសារជីដូនមានធុរៈត្រូវដោះស្រាយ ។ ជីដូនរូបនេះជម្រាបលោកឧកញ៉ា ទៀ វិចិត្រ ថា ជីដូនមកនេះគឺស្នើសុំកង់មួយគ្រឿងឲ្យចៅរបស់គាត់ដើម្បីដោះស្រាយទុក្ខធុរៈ ហើយឮដំណឹងថា លោកឧកញ៉ានឹងមានការជួបជុំបុគ្គលិកក្រុមហ៊ុនដោយផ្ទាល់នៅក្រុងព្រះសីហនុល្ងាចថ្ងៃ11.01.2023 ជីដូនក៏ស្កាត់ពីខេត្តសៀមរាបមករង់ចាំជួបដើម្បីស្នើសុំឲ្យលោកឧកញ៉ាជួយ។
ក្រោយស្តាប់ការរៀបរាប់របស់ជីដូនរូបនេះ ដោយការអាណិតអាសូរ លោកឧកញ៉ាទៀ វិចិត្រ ក៏បានឧបត្ថម្ភថវិកាសរុបចំនួន1300$ ក្នុងនោះ1200$ សម្រាប់ទិញកង់ និង100$ទៀតជូនជីដូនថ្លៃធ្វើដំណើរត្រឡប់ទៅខេត្តសៀមរាបវិញ។
បន្ទាប់ពីទទួលបានជំនួយនេះ ជីដូនបានលើកដៃសំពះ បួងសួងទេវតា ឲ្យជួយបីបាច់ថែរក្សាលោកឧកញ៉ា ទៀ វិចិត្រនិងគ្រួសារ ជាមួយនិងសេចក្តីថ្លែងអំណរគុណ ពីការឧបត្ថម្ភ ដល់គ្រួសារជីដូនដែលមានធុរៈនេះ៕