ភ្នំពេញ៖ នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សេចក្តីណែនាំស្តីពីការចាប់ខ្លួនលោកស្រី សៀង ចាន់ហេង ត្រូវបានលុបវិញហើយ។ ការបញ្ជាក់របស់សម្តេចតេជោ បានធ្វើឡើងបន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយ បានផ្សាយយ៉ាងព្រោងព្រាតពី ស.ជ.ណ ចាប់ខ្លួនលោកស្រី សៀង ចាន់ហេង ដែលចេញកាលពីថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៣កន្លងទៅនោះ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់លើហ្វេសប៊ុកនៅថ្ងៃនេះយ៉ាងដូច្នេះ «ថ្ងៃនេះមានការផ្សាយយ៉ាងព្រោងព្រាតនូវ ស.ជ.ណ ទាក់ទងជាមួយលោកស្រីសៀង ចាន់ហេងតាមសំណើររបស់សម្តេច ស ខេង និងការសម្រេចរបស់ខ្ញុំ កាលពីថ្ងៃ២៩ ធ្នូ ២០២២។ នៅថ្ងៃទី៩ មករា ២០២៣ តាមសំណើររបស់លោកស្រី សៀង ចាន់ហេង ខ្ញុំបានប្រគល់ជូនឯកឧត្តមជា សុផារាផ្តល់មតិដែលឯកសារនេះមិនត្រូវបានផ្សព្វផ្សាយទេ»។
សម្តេចតេជោបន្តថា «ដើម្បីបញ្ចប់ភាពមិនច្បាស់លាស់មុនពេលឯកឧត្តម ជា សុផារ៉ា ផ្តល់មតិខ្ញុំសម្រេចលប់ចោល ស.ជ.ណ លេខ១៨មយថ្ងៃទី៥ មករា ២០២៣ ចាប់ពីម៉ោងនេះតទៅ។ ការសម្រេចយ៉ាងណាទៀត និងធ្វើក្រោយពេលឯកឧត្តម ជា សុផារ៉ា ផ្តល់មតិ