របស់គណៈកម្មការតម្រង់ទិសសម្រាប់ការសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ

24

សៀមរាប​ ថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៣–តាមរបាយការណ៍បូកសរុបការងាររបស់ ក្រុម ហ៊ុន AIAI ដែលជាក្រុមហ៊ុនអនុវត្តគម្រោង គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ នេះ គម្រោងទាំ ងមូលសម្រេចបាន ៦៣% ដែលយឺតតិចតួចជាងការគ្រោងទុកកាលពីដើមឆ្នាំគឺ ៧០% ដោ យ សា រតែការរាំងស្ទះនៃការនាំចូលឧបករណ៍បរិក្ខារសំណង់ពីប្រទេសចិនបណ្តាលមកពីបញ្ហា កូវីដ១៩។ ជាមួយគ្នានេះ ក្រុមហ៊ុនបានដាក់ចេញនូវផែនការ២០២៣ និងធ្វើការប្តេជ្ញាចិត្តខ្ពស់ នឹង​សម្រេចឱ្យការងារសាងសង់នេះ ឱ្យបាន ៩០% នៅត្រឹមដំណាច់ខែមីនា ឆ្នាំ២០២៣។

ផ្អែកតាមសមិទ្ធិផលជាក់ស្តែង តាមរយៈការត្រួតពិនិត្យការដ្ឋានផ្ទាល់ និងរបាយ​ការ​ណ៍​វ​ឌ្ឍ​ន​ភា​ពក្រុមហ៊ុន ឯកឧត្តម តឹករ៉េត សំរេច ប្រធានគណៈកម្មការតម្រង់ទិស បា​ន​ធ្វើ​កា​រ​កោ​ត​ស​រ​សើ​រ និងវាយតម្លៃខ្ពស់ចំពោះក្រុមមហ៊ុន AIAI ដែលបានយកចិត្តទុកដាក់ខ្ពស់ និងផ្តល់​ភា​ព​សំ​ខា​ន់យ៉ាងខ្លាំងចំពោះគម្រោងនេះ ហើយបានអនុវត្តគម្រោងទទួលបា​នជោគជ័យយ៉ាងខ្លាំង​ដូ​ច​​ដែលយើងបានឃើញនៅថ្ងៃនេះ ទោះក្នុងកាលៈទេសៈដែលពិភពលោក​បាននិងកំពុ​ង​ជួ​ប​វិប​ត្តិ​យ៉ាងខ្លាំងក៏ដោយ។

ទន្ទឹមគ្នានេះ ឯកឧត្តមប្រធាន ក៏បានថ្លែងអំណរគុណដល់សមាជិកគណៈកម្មការទាំងអស់ និ​ង​គ្រ​ប់​ភាគីពាក់ព័ន្ធដែលបានជ្រោមជ្រែង សម្របសម្រួល និងគាំទ្រ រហូតយើ​ងស​ម្រេ​ច​បា​ន​ស​មិ​ទ្ធិផលនៅពេលនេះ។ តាមរយៈសមិទ្ធិផលឃើញថ្ងៃនេះ យើងអាចវាយតម្លៃបានថា “ពេល​វេ​លា​លំបាកបំផុតក្នុងការអនុវត្តគម្រោងសាងសង់ឱ្យសម្រេចជោគជ័យនៅះ គឺពួកយើ​ងបា​ន​ឆ្ល​ង​ផុតហើយ” នៅសល់តែការងារតិចតួចប៉ុណ្ណោះ ដែលយើងត្រូ​វប​ន្តអ​នុវ​ត្តឱ្យ​បាន​ចប់​នៅ​ដំ​ណា​ច់ខែមីនា ឆ្នាំ២០២៣ និងការងារបើកឱ្យដំណើរការ នៅខែតុលា ឆ្នាំ២០២៣។ កំឡុងពេលបន្តទៀតនេះ គឺជាដំណាក់កាលចាប់ផ្តើមអនុវត្តផែនការប្រតិបត្តិការ ដែល​ក្រុម​ហ៊ុ​ន​​អនុវត្តគម្រោង និងក្រសួងស្ថាប័នពាក់ព័ន្ធ ត្រូវរួមគ្នា​សម្រេចឱ្យបាន​តាម​ផែនការ​ដែល​បាន​ឯ​ក​ភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោនាយករដ្ឋមន្រ្តី រួចហើយ។

ជាចុងក្រោយ ឯកឧត្តមប្រធាន បានធ្វើការណែនាំចំនុចសំខាន់ៗ ចំនួន ៣ចំនុច ដូ​ច​ខា​ង​ក្រោ​ម​ ៖ ទី១ ៖ ក្រុមការងារ បច្ចេកទេសរបស់ក្រុមហ៊ុន ត្រូវបន្តធ្វើកា​រឱ្យកាន់តែ​ជិតស្និ​ទ្ធជា​មួយ​រ​ដ្ឋលេ​ខាធិការដ្ឋានអាកាសចរស៊ីវិល ដើម្បីទទួលបា​នវិញ្ញាបនបត្រប​ញ្ជាក់កា​រទ​ទួល​ស្គា​ល់​ល​ក្ខ​ណៈ​បច្ចេកទេសរបស់អាកាសយានដ្ឋាន (Airport Certification)។ ទី២ ៖ ក្រុមការងារ​បច្ចេ​កទេ​ស​ ក្នុងការរៀបចំសំណុំលិខិត និងឯកសារនានា ដើម្បីដាក់ស្នើសុំការបញ្ជាក់ការវា​យតម្លៃ​គុ​ណ​​​ភា​ពសំណង់ ពីក្រសួងដែនដីនគររូបនីយកម្ម និងសំណង់ និងលិខិតបញ្ជាក់​គុណភា​ពផ្សេ​ងៗ​ទៀត ជាមួយស្ថាប័នមានសមត្ថកិច្ចឱ្យបានរួចរាល់។ ទី៣៖ ការចូលមកធ្វើការរបស់ផ្នែ​កពា​ក់​ព័ន្ធផ្សេងៗ (Service Providers) នៅព្រលានយន្តហោះ សូមឱ្យយកចិ​ត្តទុក​ដាក់​ពិនិ​ត្យពិ​ច័​យ​ឱ្យបានត្រឹមត្រូវច្បាស់លាស់ ទទួលយកក្រុមហ៊ុនដែលមានជំនាញ បទពិសោធ និងកេរ្តិ៍​ឈ្មោះ​​នៅក្រៅប្រទេសស្រាប់ ដើម្បីជំរុញផ្នែកផ្ស​ព្វផ្សាយក្នុងការវិនិយោគនៅក្នុងប្រទេ​សក​ម្ពុ​ជា​ទៅ​កាន់ពិភពលោកផងដែរ៕