ភ្នំពេញៈ ប៉ូលិសចរាចរណ៍ រួមទាំងមេ គោលដៅ សរុប១៤នាក់ ត្រូវបាន ស្នងការនគរបាលខេត្តតាកែវ បានដកបញ្ឈរជើង ដោយ រង់ចាំលទ្ធផល នៃការ ស៊ើបអង្កេតជាក់លាក់ ដើម្បីមានមូ..លដ្ឋានរាយការណ៍ជូនថ្នាក់ដឹកនាំ និងមានវិធា.នការ ឬអនុវត្តវិន័យកងកម្លាំង ក្នុងករណីរ.កឃើញមានការអនុវត្តខុសគោលការណ៍។
ការដកបញ្ឈរជើងនេះ បន្ទាប់ពីមានរឿ.ងជ.ម្លោះផាកពិន័យ រហូតដល់មាន ហឹ.ង្សា ជាមួយជនជាតិចិនម្នាក់។ ក្រុមការងារ ប្រតិ កម្មរហ័ស នៃស្នង ការ ដ្ឋាននគរបាលខេត្តតាកែវ បានឱ្យដឹងថា កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២៣ កន្លងទៅ ថា មានគណនីហ្វេសប៊ុក របស់ជនជាតិចិន បានផុសផ្សាយដោយចោទប្រ.កាន់ថា ប៉ូលិស ចរាចរណ៍នៅតាមផ្លូវជាតិលេខ៣ ប្រើប្រាស់អំ.ពើ.ហិង្សាលើរូបគេ និង ផាក ពិ ន័យ គ្មា.នវិក័យ បត្រ ចំនួន៥០$ ខណៈរូបគេបើកបរលើសល្បឿនកំណត់។
បន្ទាប់ពីទទួលបានព័ត៌មានខាងលើ លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាល ខេត្ត តាកែវ បាន បញ្ជា ឱ្យ ប.ង្កើតក្រុមការងារមួយ ធ្វើការស្រាវជ្រាវបន្ទាន់ដើម្បីស្វែងរ.កការពិត និងបំភ្លឺជូនសាធារណជន ចំពោះ ករណីនេះ។
ក្នុងរ បាយ ការណ៍បឋមបានឱ្យដឹងថា កាលពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៣ ខណៈពេលកម្លាំងចរាចរណ៍ ផ្លូវគោកគោលដៅ ផ្លូវ ជាតិលេខ៣ ក្រុមទី២ ដឹកនាំដោយលោកវរសេនីយ៍ត្រី ជា ហាក់ ជាប្រធានក្រុម និងសមាជិកចំនួន ១៣នាក់ ចុះត្រួត ពិ និត្យ រឹតបណ្តឹងការអនុវត្តច្បាប់ស្ដីចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យការបើកបរលើសល្បឿនកំណត់ នៅចន្លោះគីឡូម៉ែត្រលេខ៦៨-៦៩ ស្ថិតក្នុងភូមិចមពល ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ។ក្នុងពេលអនុវត្តកម្លាំងជំនាញបានពិនិត្យឃើញរថយន្តមួយគ្រឿ.ងម៉ាកស្ដារិច ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ 2AW-77 01 ជិះម្នាក់ឯង បើកបរពីជើងទៅត្បូង ក្នុងល្បឿន ១០៦គីឡូម៉ែត ក្នុងមួយម៉ោង ខណៈដែលល្បឿនអតិប្បរមា នៅទីតាំង បានកំណត់ត្រឹមតែ៨០គីឡូម៉ែត្រ.ក្នុងមួយម៉ោងប៉ុណ្ណោះ(លើសល្បឿន២៦គីឡូម៉ែត្រ.ក្នុងមួយម៉ោង) ត្រូវធ្វើការផាក ពិន័យ ជាទឹកប្រាក់ចំនួន ១៥០,០០០៛។ ខណៈពេលដែលកម្លាំងជំនាញកំពុងបង្ហាញឱ្យអ្នកបើកបរជាជនជាតិចិន ស្រាប់ តែ ជនជាតិចិនខាងលើ បានស្រែកឡូឡា បញ្ចេញអាកប្បកិរិយាមិនសមរម្យដាក់នគរបាល មានចរឹកច្រង៉េងច្រង៉ាង ក្នុងន័យ ប្រ.កែកមិនទទួលស្គាល់កំហុ.ស បើទោះជាសមត្ថកិ.ច្ចបានបង្ហាញរូបភាពរថយន្ត ផ្លាកលេខរថយន្ត នៅក្នុងម៉ាស៊ីន ចា..ប់ល្បឿន ក៏ដោយ។
ដោយសារជនជាតិចិនមិនចេះខ្មែរ នគរបាលបានពន្យល់ណែនាំឱ្យហៅទូរស.ព្ទ(ខល)ទៅអ្នកបកប្រែ តែជនជាតិចិន នោះ មិន បាន បានធ្វើតាមទេ ដោយយកទូរស.ព្ទមកថតនគរបាលតែម្ដង ទោះនគរបាលបានណែនាំកុំឱ្យថតក៏ដោយ ទើបនគរ បាល នៅគោលដៅ បានព្យាយាមឃា.ត់ស.កម្ម.ភា.ព តែយ៉ាងណាក្ដីជនជាតិចិននៅតែចចេស និងបានទាញទូរស.ព្ទពីនគរបាលវិញ ព្រមទាំងទះតុ និងចង្អុលមុខនគរបាលនារី ដែលនៅអង្គុយតុ ចេញវិក័យបត្រ រហូតដល់នគរបាលជាបុរសមកអន្តរាគមន៍ ទើបមានការរុញច្រានគ្នាឱ្យចេញពីតុធ្វើការនៅគោលដៅ មិនមែនជាករណីប្រើអំ.ពើ.ហិង្សានោះទេ។
មួយសន្ទុះក្រោយមក ដោយសារតែនិយាយគ្នាស្តាប់មិនបានផង មិនចង់ឱ្យមានបញ្ហាកាន់តែធំ នគរបាលគោលដៅ ក៏បានអនុញ្ញា តឱ្យជ ន ជាតិ ចិន បើក រថយន្តចេញទៅ ដោយមិនបានទាមទារ.ការពិន័យទឹកប្រាក់១០០ដុល្លារ និងមានការឱ្យប្រាក់៥០ដុល្លារ ដូចការលើក ឡើង នោះទេ ទាំងដែលនគរបាលគ្រាន់តែបានបង្ហាញនូវចំនួនទឹកប្រាក់តាមវិក័យបត្រប៉ុណ្ណោះ។
សូមរំលឹកថា ជនជាតិចិនម្នាក់ទំនងជាអ្នករ.កស៉ីវិនិយោគនៅក្នុងប្រទេសកម្ពុជា បានបង្ហោះសាររិះ.គ..ន់យ៉ាងចាស់ដៃលើមន្ដ្រីនគរបាលចរាចរណ៍ នៅផ្លូវជាតិលេខ៣ គីឡូម៉ែត្រលេខ៦៨ ស្ថិតក្នុងស្រុកត្រាំកក់ ខេត្តតាកែវ (គីឡូម៉ែត្រលេខ៦៨) ដែលមុនដំបូងផាកពិន័យរហូតដល់១០០ដុល្លារ ដោយចោទប្រ.កាន់ថា បើករលើសល្បឿនកំណត់ ទាំងដែលរូបគេអះអាងថាមិនបានបើកបរខុសច្បាប់ និងឈានដល់ការប្រើប្រាស់អំ.ពើ.ហិង្សាបណ្ដាល ឲ្យបុរសចិនរូបនេះមានរ.បួ.សស្នាមថែមទៀតផង។