ឆ្លើយតបចំពោះសំណូមពរ និងការតវ៉ារបស់បេក្ខជនដែលបានដាក់ពាក្យតវ៉ាចំពោះលទ្ធផលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនាពេលថ្មីៗកន្លងមកនេះ នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២៣ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីប្រកាសព័ត៌មាន ឱ្យដឹងថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៥-០៦ ខែធ្នូ ឆ្នាំ២០២២ ប្រព្រឹត្តទៅដោយរលូនស្របតាមគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន។
លទ្ធផលល្អប្រសើរអាចទទួលយកបាននេះ គឺផ្អែកលើស្ថានភាពជាក់ស្ដែង ការប្រឡងមានភាពស្ងប់ស្ងាត់, គណៈមេប្រយោគ អនុរក្ស សមត្ថកិច្ច ស្ថាប័នពាក់ព័ន្ធ បានរៀបចំក្បួនខ្នាត និងការពារសន្តិសុខសណ្ដាប់ធ្នាប់បានល្អប្រសើរ, ទាំងនេះ គឺក្រោមការយកចិត្តទុកដាក់ពីប្រមុខរាជរដ្ឋាភិបាល និងការរៀបចំរបស់ក្រសួងអប់រំ យុវជន និងកីឡា ពិសេសមានកិច្ចសហការល្អរវាងក្រសួង ស្ថាប័នអាជ្ញាធរ និងភាគីពាក់ព័ន្ធ ព្រមទាំងការខិតខំប្រឹងប្រែងរៀនសូត្រផ្ទាល់របស់បេក្ខជន ការអនុវត្តភារកិច្ចប្រកបដោយភាពហ្មត់ចត់ ស្មោះត្រង់ និងស្មារតីទទួលខុសត្រូវខ្ពស់របស់គណៈមេប្រយោគ និងគណៈកម្មការនានាគ្រប់ថ្នាក់ ទើបអាចប្រកបទៅរលូនល្អប្រសើរ។
សូមអានសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងអប់រំ យុវជន និងកីឡា ទាំងស្រុងដូចខាងក្រោម ÷