យុវជនទំនើង ៣នាក់ មិនដឹងទាស់ជាមួយក្រុមយុវជនម្ខាងទៀតដោយសាររឿងអ្វីទេ ស្រាប់តែប្រើកាំបិតដងវែងដេញកាប់ ទីបំផុតជាប់ជុច

40

អ្នកលេងកាំបិតមេឃានិ ងដំបងស៊ុនអ៊ូខុង ៣នាក់បងប្អូន គំរាមកំហែងរកកាប់រកវាយទៅលើយុវជនប្រុស-ស្រីមួយក្រុមទៀត មើលទៅគួរឱ្យស្រៀវសាច់ពន់ពេក ខណៈពួកគេលើកដំបងយារចុះឡើងៗ ប្រុងកាប់ទៅលើភាគីមួយក្រុមទៀតដែលពួកគេចាត់ទុកថាជាសត្រូវ ដែលហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង ០៤:៣០នាទីទៀបភ្លឺ ឈានថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៣  នៅចំណុចភូមិដំណាក់ធំ១ ផ្លូវលំ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ប៉ុន្តែក្រោយមកប៉ុន្មានម៉ោង ក៏ត្រូវបានសមត្ថកិច្ចមូលដ្ឋាន គឺកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលស្ទឹងមានជ័យ២ ចុះទៅស្រាវជ្រាវចាប់ឃាត់ខ្លួនជនសង្ស័យ បានទាំង ៣នាក់ រួមមាន៖

១- ឈ្មោះ រុំលី   សៃនី ភេទប្រុស មុខរបរ បុគ្គលិកហាងខារ៉ាអូខេ  ជនជាតិខ្មែរ ស្នាក់នៅ ផ្ទះជួល ផ្លូវលំ ភូមិដំណាក់ធំ១ សង្កាត់ស្ទឹងមានជ័យទី២,

២- ឈ្មោះ ម៉េង សុខហេង ភេទប្រុស មុខរបរ នៅផ្ទះ ជនជាតិខ្មែរ ស្នាក់នៅ ផ្ទះជួល ផ្លូវលំ ភូមិដំណាក់ធំ១ សង្កាត់ស្ទឹងមានជ័យទី២

៣- ឈ្មោះ រុំ លី សុខសាន្ត ភេទប្រុស មុខរបរ ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួល ផ្លូវលំ ភូមិដំណាក់ធំ១ សង្កាត់ស្ទឹងមានជ័យទី២

ចំណែកក្រុមយុវជនម្ខាងទៀតមានគ្នា ៥នាក់ ប្រុស-ស្រី ÷ ១- ឈ្មោះ ដេត បញ្ញា ភេទប្រុស មុខរបរ អ្នកដឹងជញ្ជូន ស្នាក់នៅផ្ទះជួល  ផ្លូវលំ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ, ២- ឈ្មោះ លឹម សុខបញ្ញា ភេទស្រី មុខរបរ បុគ្គលិកហាង ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួល ផ្លូវលំ ភូមិដំណាក់ធំ១ សង្កាត់​ស្ទឹងមានជ័យ,

៣- ឈ្មោះ រិន សិលា ភេទស្រី មុខរបរ បុគ្គលិកហាង  ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួល ផ្លូវលំ ភូមិដំណាក់ធំ១ សង្កាត់ស្ទឹងមានជ័យទី២, ៤- បៀន ស្រីឆាយ ភេទស្រី មុខរបរ បុគ្គលិកហាង ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួល ផ្លូវលំ ភូមិដំណាក់ធំ១ សង្កាត់ស្ទឹងមានជ័យទី២, ៥- ឈ្មោះ បុល សុខធៀង ភេទស្រី មុខរបរ បុគ្គលិកហាង ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួល ផ្លូវលំ ភូមិដំណាក់ធំ១ សង្កាត់ស្ទឹងមានជ័យទី២។

សម្ភារៈដកហូតរួមមាន៖ កាំបិតវែង ដូចកាំបិតប្រវត្តិសាស្ត្ររបស់អ្នកក្លាហានគួនអ៊ីប្រើ ចំនួន ១, ដេកទីប ដែលប្រៀបដូចដំបងក្នុងខ្សែភាពយន្តរបស់ស៊ុនអ៊ូខុងប្រើ ១ និងមួកសុវត្ថិភាព ចំនួន ១។

គួររំលឹក​ផងដែរថា​ កាលពីវេលាម៉ោង០៤:៣០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៣ ក្នុងភូមិដំណាក់ធំ១ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានក្មេងស្ទាវមួយក្រុមបានដេញវាយគូទំនាស់យ៉ាងសាហាវថតបានដោយកាំមេរ៉ាសុវត្ថិភាព និងបានធ្វើការបង្ហោះពេញបណ្តាញសង្គមហ្វេសបុក។​ បន្ទាប់ពីមានការចែករំលែក និងផ្សព្វផ្សាយរួចមក កម្លាំងនគរបាលខណ្ឌមានជ័យ ក៏បានចុះធ្វេីការស្រាវជ្រាវក្របួចបានជនដៃដល់ទាំង ៣នាក់តែម្ដង​។

បច្ចុប្បន្ន ជនដៃដល់ទាំង០៣នាក់ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីចាត់ការបន្តតាមនិតិវិធីច្បាប់៕