លោកជំទាវ ខៀវ ទេពរង្ស៊ី កាញារីទ្ធ ប្រធានកិត្តិយសសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៏សាខាក្រសួងព័ត៌មាន បានដឹកនាំគណៈប្រតិភូសមាគមអញ្ជើញគោរពវិញ្ញាណក្ខន្ធសពឧបាសក ឆាយ ធីរិទ្ធ ត្រូវជាឪពុកបង្កើតឯកឧត្តម ឆាយ សុផល អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន

23

ក្នុងមនោសញ្ចោតនាស្រឡាញ់រាប់អាន និងការជួយទុក្ខធុរៈគ្នាក្នុងគ្រាដ៏លំបាក នៅរសៀលថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៣ លោកជំទាវ ខៀវ ទេពរង្ស៊ី កាញារីទ្ធ ប្រធានកិត្តិយសសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៏សាខាក្រសួងព័ត៌មាន បានដឹកនាំគណៈប្រតិភូសមាគមអញ្ជើញគោរពវិញ្ញាណក្ខន្ធសពឧបាសក ឆាយ ធីរិទ្ធ ត្រូវជាឪពុកបង្កើតឯកឧត្តម ឆាយ សុផល អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន បានទទួលមរណភាព នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង ១១:៥៥នាទីព្រឹក ក្នុងជន្មាយុ ៧១ឆ្នាំ ដោយរោគពាធ។

សពឧបាសក ឆាយ ធីរិទ្ធ បានតម្កល់ធ្វើបុណ្យ ទក្ខិណានុប្បទាន ទៅតាមប្រពៃណីព្រះពុទ្ធសាសនា នៅគេហដ្ឋាននៃសព ស្ថិតនៅសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ៕